អគ្គិភ័យឆាបឆេះផ្ទះ​ មួយខ្នង​អស់ទាំងស្រុង និង​រាលដាលដល់ផ្ទះអ្នកជិតអស់​ ៦បន្ទប់​ទៀត​ ដោយសារបុរសម្នាក់មានសតិមិនគ្រប់

ភ្នំពេញ​៖​ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៥និង១៥ល្ងាច ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៥និង១០នាទីល្ងាច នៅចំណុតាមបណ្ដោយផ្លូវលេខ៥០៨ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។
បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្ដុំកន្លែងកើតហេតុបានបញ្ជាក់ថាបុរសម្នាក់ដែលហៅថាអាខ្មៅ បានដុតកន្លែងហ្នឹង ឥឡូវសមត្ថកិច្ចចាប់បានហើយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ។
លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះនេះមានម្ចាស់ឈ្មោះ គឹម​ លីហ្សា​ ភេទស្រី​ អាយុ​ ២៥ឆ្នាំ​ ជាមេផ្ទះ។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារមនុស្សសតិមិនគ្រប់លួចដុត។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញផ្ទះឈេីប្រក​ សង្កសី​ ដែលមានទំហំ​ ៤ម៉ែត្រ គុណ​ ៦ម៉ែត្រ​ អស់ទាំងស្រុង រួមទាំងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន​ ៦បន្ទប់ទៀត។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន និងរថយន្តក្រសួងមហាផ្ទៃ ចំនួន​ មួយគ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៧និង៣០នាទីល្ងាច ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២១។
ហើយបច្ចុប្បន្នបុរសឈ្មោះខ្មៅដែលជាជនបង្កត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅនីតិវិធីផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed