ស្ពានចាស់ទ្រុឌទ្រោមនិងផ្លូវខូចមួយចំនួនក្នុងភូមិ២ សង្កាត់កាចាញក្រុងបានលុង ត្រូវបានជួសជុលនិងសង់ឡើងវិញដោយមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តរតនគិរី យ៉ាងមកមាញឹក

ខេត្តរតនគីរី : បើតាមការឲ្យដឹង លោកសាយ សាមៀន ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តរតនគីរីឲ្យដឹងថាពេលនេះ មានវ័យចំណាស់ទ្រុឌទ្រោមមិនអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដឹកកសិផលបានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបានរៀបចំគម្រោង ថវិកាបន្ទាន់របស់ក្រសួងសាធារណះការ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់សម្រាប់ចរាចរណ៍ចេញចូល និងដឹកកសិផលផ្សេងឲ្យទាន់ក្នុងពេលប្រមូលផល ក្នុងរដូវវស្សានេះ។
ទន្ទឹមនឹងការចុះជួសជុលស្ពានដែលចាស់ទ្រុឌទ្រោមមួយកន្លែងនេះដែរ លោកឃឹម រមណី អនុប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យបទដ្ឋានបច្ចេកទេសសាងសង់ទ្វារមានលូផ្លូវថ្នល់ដែលដឹកនាំក្រុមការងារចុះជួយជួសជុលស្ពានបានបញ្ជាក់ថាស្ពានដែលជួសជុលនេះមានទទឹង ៤.៥០ ម៉ែត្រ ១២ ម៉ែត្រធ្វើអំពីស្ពានដែកម៉ាឡេក្រាលឈើដោយប្រើប្រាស់ថវិកា ក្រសួងសាធារណះការនិងដឹកជញ្ជូន ដែលផ្ដល់ជូនឲ្យមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តដើម្បីសាងសង់បន្ទាន់ សម្រាប់សម្រួលដល់ការធ្វើដំណើរចរាចរណ៍ដឹកកសិផលចេញ ចូលរបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរលោកសាយ សាមៀន ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តក៏ បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋដែលអ្នកប្រើប្រាស់ផ្លូវជាពិសេសក្រុមហ៊ុនសហគ្រាសដែលមានរថយន្តធំៗសូមកុំដឹកឲ្យលើសទម្ងន់ដែលនាំឲ្យប៉ះពាល់ នូវការខូចខាតស្ពានផ្លូវប្រើប្រាស់មិនបានយូរអង្វែង លោកក៏បានស្នើដល់ក្រុមហ៊ុនដែលមានរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ដែលចរាចរណ៍តាមផ្លូវលំ សូមបងប្អូនកុំធ្វើចរាចរណ៍ នៅពេលមេឃកំពុងភ្លៀងហើយកុំដាក់លើសទម្ងន់ជាដាច់ខាត ត្រូវស្របតាមបទដ្ឋានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនទើបយើងអាច ប្រើប្រាស់ផ្លូវបានយូរអង្វែង និងមិនខាតថវិកាជាតិ៕ដោយ:ស៊ាងលឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕