សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រេីប្រាស់ និងជួញដូរគ្រឿងញៀន

១.ឈ្មោះ រស្មី វណ្ណៈ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ០៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
២.ឈ្មោះ ផាត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣.ឈ្មោះ សា សាកី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឥស្លាម មុខរបរកសិករ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រែកតាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្នកម្មករក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ។វត្ថុតាងចាប់យករួមមានម៉្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ (ធំល្មម៥កញ្ចប់ និង៨កញ្ចប់តូច) ទម្ងន់មិនទាន់ថ្លឹង, រថយន្តចំនួន០១គ្រឿង កូរ៉ូឡា ស្លាកលេខភ្នំពេញ 2S0029, ម៉ូតូចំនួន០១គ្រឿង, ទូរសព្ទដៃ ចំនួន០៣គ្រឿង, កាំបិតចុងស្រួចចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង រក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់។