ឃាត់ខ្លួនពលករ ៤៥ នាក់សង្ស័យថាបម្រុង ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ខេត្តបន្ទាយមានជ័យ : ពលករចំនួន៤៥នាក់ដែលសង្ស័យ បម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យពេលដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ក្នុងចំណោម ៤៥ នាក់នោះមានស្រី្តចំនួន ២៣ នាក់មកពីខេត្តចំរុះ។លោកវរសេនីយ៍ទោ ប៉ែន សុគន្ធមេបញ្ជាការ វីរៈសេនាតូចថ្មើជើងលេខ ៥១៤ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថានៅវេលាម៉ោង ១ ឈានចូលថ្ងៃទី ១១នោះលោកបានដឹកនាំកម្លាំងចម្រុះមួយក្រុមចុះល្បាត នៅចំណុចភូមិសាស្ត្រខាងលើក៏បានជួបពលករទាំងអស់នេះបម្រុង លួចឆ្លងដែនចេញទៅប្រទេសថៃត្រូវបាន កម្លាំងវរសេនាតូចថ្មើរជើងលេខ ៥១៤ កងពលតូចថ្មើរជើងលេខ ៥១ ឃាត់ខ្លួនតែចាប់មិនបានមេខ្យល់។ក្រោយពីបានឃាត់ខ្លួន ពេលករទាំង៤៥នាក់បានហើយ ក៏យកមកធ្វើការណែនាំបងប្អូនទាំងអស់នោះដើម្បីការចាញ់បោកពូកមេខ្យល់ ដែលតែងតែទៅបញ្ចបញ្ចូល ហើយនាំឆ្លងដែនដោយខុសច្បាប់និងមិនគិតដល់សុខ ទុក្ខនិងសុវិត្ថភាពដល់បងប្អូន ថែមទាំងធ្វើឲខាត់បាត់បងទ្រព្យសម្បិត្តបន្ថែមទៀត។សូមបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើការអប់រំណែនាំរួច ពលរដ្ឋទាំង៤៥នាក់ក៏ត្រូវបានបញ្ជូន ទៅមណ្ឌលធ្វើចត្តាឡីសក័ ១៤ថ្ងៃនៅខេត្តបន្ទាយមានជ័យ។រួចបន្តរតាមស្រាវជ្រាវ រកមុខមេខ្យល់ដើម្បីយកមកចាត់ការណ៌តាមច្បាប់ ៕ដោយ អៃ ស៊ាងហឿន Share this:TwitterFacebookLike this:Like Loading... Post navigation ជិះម៉ូតូឡើងវ៉ា រថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរច្រាសទិសគ្នាបណ្តាលឲ្យរងរបួស៣នាក់ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនបុរសម្នាក់កែច្នៃអាវុធសម្រាប់បាញ់គ្រាប់ពិតនិងរក្សាទុកដោយខុសច្បាប់ នូវស្រុកជលគីរី