ជិះម៉ូតូឡើងវ៉ា រថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរច្រាសទិសគ្នាបណ្តាលឲ្យរងរបួស៣នាក់

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង១៨នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នានៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចម្តុំ ប្រឡាយទឹក ស្ថិតក្នុងភូមិស្តុកខ្ទំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យបណ្តាលឲ្យមនុស្សរងរបួសធ្ងន់០១នាក់ និងរបួសស្រាល០២នាក់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថាម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព.ស 1k-6621 បើកបរដោយឈ្មោះ សេថ យ៉ុង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ខ្វាវ ឃុំ រំលិចស្រុកបាកាន ខេត្តពោធិ៍សាត់(របួសស្រាល) បើកបរពីលិចទៅកើតមានគ្នា០២នាក់ ។ អ្នករួមដំណើរ ឈ្មោះ មាន់ លីជេ ភេទ ប្រុសអាយុ ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រំលិច ឃុំរំលិច ស្រុកបាកាន (របួសស្រាល)។
ពេលមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តដឹកទំនិញធន់តូច០១គ្រឿងដែលបើកស្របទិសគ្នា ខណ:ពេលនោះបានជ្រុលទៅបុកនឹងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០០៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព.ស 1B-2989 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពីកើតទៅលិច បើកបរដោយឈ្មោះ អ៊ុច សាវ៉ន ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្តាលឲ្យរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទាំង០៣នាក់ទៅមណ្ឌលសុខភាពតាលោ និង មណ្ឌលសុខភាពតាសាស។
របាយការណ៍បានឲ្យដឹងទៀតថា ករណីនេះបណ្តាលមកពីកត្តាល្បឿននិងការឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ រឺឯម៉ូតូទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីចាត់ការទៅតាមនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕