អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ ដែលហែកគុក នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមកវិញ ជាបន្តបន្ទាប់ នៅសល់៤នាក់ទៀត កំពុងប្រមាញ់

RMN /November / 10 / 2021

ខេត្តស្ទឹងត្រែង ៖ អ្នកទោស៣នាក់ក្នុងចំណោម៧នាក់ ហែកគុករត់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈអ្នកទោស៤នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា : ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមអោយប្រជាពលរដ្ឋជួយរាយការណ៍ បើឃើញអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង តាមរូបថតនេះ !

សូមរម្លឹកថា :  នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោសដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន ។

តាមរយ:ទូរស័ព្ទទំនាក់ទំនង :

☎️- 088 834 5627

☎️- 031 999 9491

☎️- អធិការនគរបាលក្រុងស្ទឹងត្រែង 097 822 5555

☎️- អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ 088 311 4007

☎️- អធិការនគរបាលស្រុកសៀមបូក 031 977 8496

☎️- អធិការនគរបាលស្រុកសេសាន 088 647 6999

☎️- អធិការនគរបាលស្រុកសៀមប៉ាង 088 388 8856

☎️- អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ 097 9999 940 ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕