សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣ នាក់ ពាក់ព័ន្ធករណីជីកយកថ្មភ្នំ គ្មានច្បាប់អនុញ្ញាត  ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី

ខេត្តកំពង់ឆ្នាំងៈ  នៅ រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១  ឃាត់ខ្លួនមនុស្សប្រុស ៣ នាក់ ពាក់ព័ន្ធករណីជីកយកថ្មភ្នំ គ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចភ្នំធំ ស្ថិតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ចំណែកមនុស្សប្រុស ៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតពី លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យត្រឡប់ទៅ លំនៅដ្ឋានវិញ។

មនុស្សប្រុស ៣នាក់ ដែលបានត្រូវឃាត់ខ្លួននោះ រួមមានៈ ១-ឈ្មោះ ចាន់ សុខន អាយុ៦០ឆ្នាំ (ម្ចាស់គ្រឿងចក្រ) , ២-ឈ្មោះ ហុង ស៊ុនលី អាយុ៣៥ឆ្នាំ មុខរបរ មេការ ទាំងពីរនាក់ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និង៣-ឈ្មោះ បូវ បុរី អាយុ២៥ឆ្នាំ មុខរបរ ម្ចាស់គ្រឿងចក្រ រស់នៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ចំណែកវត្ថុតាងដែលត្រូវបានចាប់យក រួមមានៈ -អាអុិចចំនួន ៣ គ្រឿង , រថយន្តត្រៃឡឺ ចំនួន១គ្រឿង -អាប៊ុលចំនួន ១គ្រឿង និង-ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង។

 ជន សង្ស័យទាំង ៣ នាក់ រួមនឹងវត្ថុតាងខាងលើ  ត្រូវបានការិយាល័យជំនាញ កំពុងធ្វើឯកសារ (ប្រគល់.ទទួល) ឲ្យទៅជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង អនុវត្តបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យចំនួន ៦ នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតពីលោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យត្រឡប់ទៅ លំនៅដ្ឋានវិញ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed