លោក ហ៊ត រដ្ឋា ដឹកនាំក្រុមការងារដាំកូនឈើ ក្នុងបរិវេណទីធ្លាសង្កាត់ត្រពាំងក្រសាំង
រាជធានីភ្នំពេញ : នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ៩:០០ នាទី នៅក្នុងបរិវេណសង្កាត់ត្រពាំងក្រសាំង លោក ហ៊ត រដ្ឋា ដែលជាចៅសង្កាត់បានដឹកនាំក្រុមការងារដាំកូនឈើ ។
តាមប្រសាសន៍ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា :
កូនឈើដែលដាំនៅក្នុងថ្ងៃនេះមាន កូនឈើបេង នាងនួន ក្រញូង ធ្នុង គរគី សរុបទាំងអស់ ៩០ ដើម ។
ហើយដើមឈើដែលបានមកនេះគឺជាថវិកាសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកបានបញ្ជាក់បន្ថែមទៀតថា : ការដាំដើមឈើនេះដើម្បីទុក អោយក្មេងៗទំនាន់ក្រោយបានស្គាល់នៅ ប្រភេទដើមឈើល្អៗ ហើយម្យ៉ាងវិញទៀត ដើម្បីជាម្លប់ត្រជាក់ក្នុងបរិវេណទីធ្លាក្នុងសង្កាត់ត្រពាំងក្រសាំង ងាយស្រួលបងប្អូនប្រជាពលរដ្ឋមកទំនាក់ទំនង និងមានសោភ័ណ្ឌភាពក្នុងបរិវេណទីធ្លាក្នុងសង្កាត់ ៕ N7