ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ផ្តល់អនុសាសន៍ចំនួន ៣ចំណុច ដល់មន្រ្តីនគរបាលដែលត្រូវចេញទៅសិក្សានៅក្រៅប្រទេស

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក អញ្ជើញជួបពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក មុនពេលពួកគាត់ចេញទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលវែង ៥ឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានផ្តល់អនុសាសន៍ចំនួន ៣ចំណុច ដល់មន្រ្តីនគរបាលដែលត្រូវចេញទៅសិក្សានៅប្រទេសវៀណាម រួមមាន ៖

១-គោរពវិន័យរបស់សាលា និងវិន័យកងកម្លាំង

២-ខិតខំរៀនសូត្រ ប្រមូលឯកសារផ្សេងៗ ដើម្បីបន្តចែករំលែកដល់មន្ត្រីក្រោយៗ

៣-អង្គភាព និងបន្តសហការជាមួយសិក្ខាកាមជាប់ជាប្រចាំ ពិសេសលើកទឹកចិត្តក្នុងអំឡុងពេលសិក្សា។

ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរងទទួលការងារព្រំដែន និងបានណែនាំឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បយកចំណេះជំនាញមកបម្រើអង្គភាព ក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានឧបត្ថម្ភថវិកាដល់មន្រ្តីនគរបាល ចំនួន ១៥នាក់ ដែលត្រូវចេញទៅសិក្សានៅប្រទេសវៀតណាម ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល។

សូមជម្រាបថា ៖ មន្រ្តីនគរបាល ចំនួន ១៥នាក់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ចេញទៅសិក្សានៅប្រទេសវៀតណាម មានរយៈពេលចំនួន ៥ឆ្នាំ ដោយសិក្សាទៅលើជំនាញបច្ចេកវិទ្យា (IT) និងជំនាញប្រឆាំងភេរវកម្ម៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed