ជនសង្ស័យ៧នាក់ត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួន ករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័ : ជនសង្ស័យមានចំនួន ៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នក ប្រើប្រាស់គ្រឿងញៀន មានទាំងកាំបិតពិឃាត និងថ្នាំញៀនត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួននៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធី។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ព្រឹក ថ្ងៃទី១៥នោះលោកបានដឹក កម្លាំងនគរបាលស្រុកមង្គលបូរី បានល្បាតស្ទាក់តាមចាប់យុវជនជាជនសង្ស័យចំនួន៥នាក់ក្នុងនោះមានអ្នកលក់ថ្នាំញៀន ១នាក់ឈ្មោះទុំ សុភក្រ្ត ភេទ ប្រុសអាយុ ៣៥ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៤ថង់តូច,កាំបិត៧,ទូរស័ព្ទដៃចំនួន៣គ្រឿង ចំណែក៤នាក់ទៀតជាអ្នកជក់។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់បានបញ្ជាក់ឲ្យដឹងបន្តទៀតថាបន្ទាប់ធ្វើការសួរនាំឈ្មោះទុំ សុភក្រ្ត រួចមក កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន២នាក់ទៀតបន្ថែមទៀត មាន :
១/-ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
២/ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១២កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន៤៨គ្រាប់,កូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន,ឧបករណ៍សម្រាប់ច្រកថ្នាំញៀន០១,ទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះសរុបមានកាំបិតចម្រុះសំរាប់ធ្វើឃាតមនុស្សមានចំនួន៨ដើម។
ក្រោយពីធ្វើកំណត់ហេតុសាកសួររួចហើយកំលាំងសមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀនបានបញ្ជូនយុវជនជាជនសង្ស័យមានចំនួន ៧នាក់ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ ឧត្តម