លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ប្រគល់មធ្យោបាយនិងត្រួតពិនិត្យគ្រឿងបំពាក់ដល់ចំពោះកម្លាំងនគរបាលក្រុមអន្តរាគមន៍បង្ការបង្រ្កាប
ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការរនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានប្រគល់មធ្យោបាយមាន ម៉ូតូចំនួន១៤គ្រឿង ជូនដល់កងកម្លាំងនគរបាល ក្រុមបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ជាមួយនឹងការប្រគល់ម៉ូតូនេះលោកឧត្តមសេនីយ៍ស្នងការបានធ្វេីការត្រួតពិនិត្យ នូវគ្រឿងបំពាក់ មានអាវុធដែលបានផ្តល់ជូនដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាពេលកន្លងមក ព្រមទាំងឯកសណ្ឋានដេីម្បីធានាអំពីប្រសិទ្ធភាពចំពោះតួនាទីនិងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ពិសេសកងកម្លាំងក្នុងក្រុមអន្តរាមន៍បង្ការបង្រ្កាបក្នុងពេលចេញប្រតិបត្តិការ។
ក្នុងឱកាសត្រួតពិនិត្យនេះ លោកឧត្តមសេនីយ៍ស្នងការ បានក្រេីនរំលឹកដល់កងកម្លាំងនគរបាលគ្រប់រូប ត្រូវគ្រប់គ្រង ថែរក្សាឱ្យបានខ្ជាប់ខ្ជួន នូវមធ្យោបាយ គ្រឿងបំពាក់ទាំងនេះ ហេីយសូមប្រេីប្រាស់តែក្នុងតួនាទីនិងភារកិច្ចតែប៉ុណ្ណោះ ហាមដាច់ខាត ការយកមធ្យោបាយទាំងនេះទៅប្រេីប្រាស់ផ្ទុយពីបទបញ្ជា ផ្ទុយពីបែបបទនិងការកំណត់របស់ច្បាប់ ។
ជាចុងក្រោយលោកស្នងការស្នេីដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពទ្វេរឡេីងថែមទៀត និងកុំភ្លេចអនុវត្តនូវវិធានការបីកុំនិងបីការពារដេីម្បីចៀសផុតពីជម្ងឺកូវីដ-១៩៕