សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ក្រសួងសាធារណការ​ និងដឹកជញ្ជូនមានកិត្តិយស​ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ

សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed