អធិការដ្ឋានខណ្ឌកំបូលឃាត់ខ្លួនក្រុមទីទុយដេីរគាស់ទ្វារផ្ទះពលរដ្ឋបានបីនាក់និងសម្ភារៈប្រព្រឹត្តបទល្មេីស១ចំនួន ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ (មានវីឌីអូ)
រាជធានីភ្នំពេញ៖ យប់ម៉ោង2រំលងអាធ្រាត្រចូលថ្ងៃទី5ខែកញ្ញាឆ្នាំ2021 សមត្តកិច្ចនគរបាលខណ្ឌកំបូលឃាត់ខ្លួនជនសង្ស័យបីនាក់(ក្នុងចំណោមបួននាក់)ដែលកំពុងធ្វេីសកម្មភាពឆ្កេីសសោរទ្វារកញ្ចក់ផ្ទះពលរដ្ឋម្នាក់ប្រុងលួចទ្រព្យសម្បត្តិនៅចំណុចខាងកេីតវត្តអង្គស្ដុក ភូមិត្រពាំងពោធិ សង្កាត់ឪឡោក ខណ្ឌកំបូលរាជធានីភ្នំេញដែលមានម្ចាស់ផ្ទះឈ្មោះគន់ ផាន្នីភេទប្រុសអាយុ៣៣ឆ្នាំមុខរបរបុគ្គលិកអចលនទ្រព្យ។ យោងតាមរបាយការណ៌របស់សមត្តកិច្ចអធិការដ្ឋានឲ្យដឹងថា នៅយប់រំលងអាធ្រាតថ្ងៃទី5ខែកញ្ញាក្រុមជនសង្ស័យមានគ្នាបួននាក់ ដែលមានឈ្មោះ1,ស៊ុម ភ័ក្ត្រ2,ប៊នសីហា3,រ៉េតពេជ្រ4,ឈ្មោះពេជ្រ បានជួបជុំគ្នានៅម្ដុំរង្វង់មូលចោមចៅខណ្ឌពោធិសែនជ័យដេីម្បិដេីររកលួចឆ្កេីសសោរទ្វារផ្ទះយកទ្រព្យសម្ប្តត្តិអ្នកស្រុកដោយផ្ដេីមគំនិតដោយឈ្មោះស៉េីមសុភ័ក្ត្រ ព្រោះគេមានឧបករណ៍សម្រាប់ធ្វេីសកម្មភាពមួយកំផ្លេដាក់តាមខ្លួនស្រាប់។ និយាយគ្នារួចឈ្មោះប៊នសីហាបានជិះម៉ូតូC125ស៊េរុីឆ្នាំ2021ឌុបឈ្មោះស៊ុមសុភ័ក្ត្រ និងឈ្មោះរិទ្ធបេីកម៉ូតូម៉ាកZOOMER X ឌុបឈ្មោះរ៉េតពេជ្រធ្វេីដំណេីរតាមផ្លូវជាតិលេខ4បត់តាមទំនប់កប់ស្រូវ រួចបត់តាមផ្លូវបេតុងដល់ខាងកេីតវត្តអង្គស្ដុកឃេីញផ្ទះរបស់ឈ្មោះគង់ផាន្នីរាងដូចជាទំនងអាចធ្វេីសកម្មភាពបានព្រោះរាងស្ងាត់ ពួកគេក៏ឈប់ម៉ូតូលេីផ្លូវបេតុង រួចឈ្មោះសុភ័ក្រ្ក និងឈ្មោះរិទ្ធបានដេីរចូលទៅធ្វេីសកម្មភាពឆ្កេីសសោរ ឯ2នាក់ទៀតនៅក្រៅឈរចាំមេីលផ្លូវ។ ពេលពួកគេកាន់ទួនល្វីសហៀបធ្វេីសកម្មភាពទៅហេីយស្រាប់តែមានសមត្តកិច្ចជិះម៉ូតូមកដល់ហេីយហៅអ្នកមេីលផ្លូវឈ្មោះប៊នសីហានិងរ៉េតពេជ្រសួរនាំ ឃេីញដូច្នោះក្រុមទីទុយ2នាក់ដែលចូលក្នុងក៏ផ្អាកសកម្មភាពហេីយរកកន្លែងពួនលាក់ខ្លួននៅទីងងឹត។ រីឯខាងសមត្តកិច្ចដោយមានមន្ទិលក៏នាំឈ្មោះប៊នសីហានិងរ៉េតពេជ្រព្រមទាំងយានជំនិះដែលជាមធ្យោបាយធ្វេីដំណេីរទាំង2គ្រឿងយកមកសាកសួរនៅប៉ុស្តិរដ្ឋបាលឪឡោក ។ ដោយការបុិនប្រសព្វក្នុងការសាកសួររបស់សមត្តកិច្ចអ្នកមេីលផ្លូវទាំង2នាក់ក៏ឆ្លេីយសារភាពអស់គ្មានសល់ថាមានបក្ខពួកខ្លួនពីរនាក់ទៀតកំពុងចូលទៅគាស់ផ្ទះគេ។ ភ្លាមៗនោះសមត្តកិច្ចក៏ត្រឡប់មកកន្លែងកេីតហេតុវិញហេីយបញ្ចាំងពិលរកមេីលក៏ឃេីញជនសង្ស័យឈ្មោះស៉េីមសុភ័ក្ត្រកំពុងសម្ងំពួនលាក់មុខនៅទីងងឹតតែគូថចេញកណ្ដាលវាល ឯម្នាក់ទៀតឈ្មោះរិទ្ធ បានរត់គេចខ្លួនបាត់។ នៅលេីខ្លួនជនសង្ស័យស៊ុម សុភ័ក្ត្រប៉ូលីសឆែកឃេីញមានដែកលួសកែច្នៃសម្រាប់ឆ្កេីសសោរ2,ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោរម៉ូតូចំនួន1,ដង្កាប់ដែកដងជ័រ1,សោរខ្សៀរលេខ10ចំនួន1,វត្ថុដែលជាឧបករណ៍សម្រាប់ប្រព្រិត្តអំពេីល្មេីសទាំងនេះរួមទាំងមធ្យោបាយមានម៉ូតូHonda Drem C125ពណ៌ខ្មៅស៊េរី021ពាក់ស្លាកលេខភ្នំពេញ1IV2824លេខតួនិងលេខម៉ាសុីន600128 និងZoomerស៊េរី014ស្លាកលេខ1GO 0007លេខតួរនិងម៉ាសុីន5102869 ត្រូវបានសមត្តកិច្ចធ្វេីកំណត់ហេតុចាប់យកវត្ថុតាង ។លុះព្រឹកថ្ងៃទី5ខែកញ្ញា2021ឈ្មោះគន់ផាន្នីដែលជាម្ចាស់ផ្ទះបានមកដាក់ពាក្យបណ្ដឹងចោទប្រកាន់ពួកជនសង្ស័យនៅអធិការដ្ឋានខណ្ឌកំបូល។ ជនសង្ស័យទាំងបីនាក់ត្រូវប៉ុស្តិនគរបាលរដ្ឋបាលឪឡោកបញ្ជូនមកសាកសួរបន្តនៅអធិការដ្ឋានខណ្ឌកំបូលហេីយបច្ចុប្បន្នបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីដេីម្បីចាត់ការតាមនិតិវិធី ៕ ្