ឲ្យតែយ៉ាងហ្នឹងយ៉ាងហ្នឹង ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ម៉េចហ្នឹងជាប់អាជ្ញាធរខណ្ឌឬស្សីកែវ ហាក់មិនខ្វល់ពីការប្រមូលផ្ដុំមនុស្សច្រើន នៅទីតាំងបើកល្បែងភ្នាល់ជល់មាន់online
09/06/2021

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញនេះ កំពុងបន្ត យកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។
ផ្ទុយទៅវិញ មូលដ្ឋានខណ្ឌឬស្សីកែវ ដែលមាន លោក ជា ពិសី អភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសង ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគំម្លាតបង្កហានិភ័យ អំឡុងពេលជម្ងឺ covid-19 កំពុងរីករាលដាលក្នុងសហគមន៍។
ជាក់ស្ដែងពីទីតាំងបើកល្បែងភ្នាល់ជល់មាន់តាម អនឡាញនេះស្ថិតនៅផ្ទះលេខ6A យីហោធីកាហ្វេ ផ្លូវជាតិលេខ 5 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទីតាំងនេះរាល់ថ្ងៃមានមនុស្សប្រមូលផ្ដុំគ្នា ច្រើនលេងល្បែងស៉ីសង ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី ភ្នំពេញឡើយ។
ចំពោះបញ្ហានេះ ភ្ញាក់ងារសារព័ត៌មាន បានសុំការបំភ្លឺពី លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ តាមរយៈ telegrame តែមិនមានការឆ្លើយតបនោះឡើយ។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌឬស្សីកែវ គួរមានវិធានចំពោះទីតាំងនេះ មិនបណ្ដែតបណ្ដោយអោយ បើកល្បែងស៉ីសង និងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំម្លាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ នៅពេលសាលារាជធានីភ្នំពេញក៏ដូចជាក្រសួងសុខាភិបាលមានការព្រួយបារម្ភនៅការឆ្លងរាលដាលនេះ តែចំពោះអ្នកញៀនល្បែងទាំងនោះពុំមានការព្រួយបារម្ភអ្វីបន្តិចឡើយ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕