ឲ្យតែយ៉ាងហ្នឹងយ៉ាងហ្នឹង ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ម៉េចហ្នឹងជាប់អាជ្ញាធរខណ្ឌឬស្សីកែវ ហាក់មិនខ្វល់ពីការប្រមូលផ្ដុំមនុស្សច្រើន នៅទីតាំងបើកល្បែងភ្នាល់ជល់មាន់online09/06/2021 ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញនេះ កំពុងបន្ត យកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។ផ្ទុយទៅវិញ មូលដ្ឋានខណ្ឌឬស្សីកែវ ដែលមាន លោក ជា ពិសី អភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសង ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគំម្លាតបង្កហានិភ័យ អំឡុងពេលជម្ងឺ covid-19 កំពុងរីករាលដាលក្នុងសហគមន៍។ជាក់ស្ដែងពីទីតាំងបើកល្បែងភ្នាល់ជល់មាន់តាម អនឡាញនេះស្ថិតនៅផ្ទះលេខ6A យីហោធីកាហ្វេ ផ្លូវជាតិលេខ 5 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ទីតាំងនេះរាល់ថ្ងៃមានមនុស្សប្រមូលផ្ដុំគ្នា ច្រើនលេងល្បែងស៉ីសង ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី ភ្នំពេញឡើយ។ចំពោះបញ្ហានេះ ភ្ញាក់ងារសារព័ត៌មាន បានសុំការបំភ្លឺពី លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ តាមរយៈ telegrame តែមិនមានការឆ្លើយតបនោះឡើយ។ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌឬស្សីកែវ គួរមានវិធានចំពោះទីតាំងនេះ មិនបណ្ដែតបណ្ដោយអោយ បើកល្បែងស៉ីសង និងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំម្លាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ នៅពេលសាលារាជធានីភ្នំពេញក៏ដូចជាក្រសួងសុខាភិបាលមានការព្រួយបារម្ភនៅការឆ្លងរាលដាលនេះ តែចំពោះអ្នកញៀនល្បែងទាំងនោះពុំមានការព្រួយបារម្ភអ្វីបន្តិចឡើយ៕N7 Share this:TwitterFacebookLike this:Like Loading... Post navigation ផ្លូវ១ ខ្សែជួសជុលចាក់ប៉េតុង ដោយអភិបាលក្រុងបីរូប មានស្តង់ដារបីខុសគ្នា ទប់ស្កាត់និងការពារមុន ឬក៏ចាំព្យាបាលតាមក្រោយ? ចូលជួយពិចារណាទាំងអស់គ្នា