ក្រុងបាត់ដំបង: ទិដ្ឋភាពអនាធិបតេយ្យស្ដីពីការយកផ្លូវដាក់គ្រែលក់ទំនិញនៅប៉ែកខាងជើងឆៀងខាងលិចផ្សារណាត់បាត់ដំបងហាក់គ្មានអស់លោកណាចាប់អារម្មណ៍ឬអើពើសោះពិសេសគឺលោកអភិបាលក្រុងដែលជាអាណាបក្សមិនដឹងថាមកពីមូលហេតុអី?រីឯនគរបាលផ្នែកសណ្ដាប់ធ្នាប់វិញបានត្រឹមតែទៅប្រមូលលុយពីកន្លែងអ្នកលក់ល្មើសលើថ្នល់តែប៉ុណ្ណោះហេតុធ្វើឱ្យទីក្រុងបុរាណមួយនេះបាត់បង់សោភ័ណភាពនិងភាពថ្លៃថ្នូរសាកសម្យជាទីក្រុងស្អាតដែលធ្លាប់ទទួលបានរង្វាន់ផ្ការំដួលបីទងកន្លងមក។

ទាក់ទងនឹងភាពរំលោភយកចិញ្ចើមថ្នល់និងថ្នល់ដាក់គ្រែលក់ទំនិញយ៉ាងរំភើយនេះអ្នកសារព័ត៌មានយើងធ្លាប់បានទូរសព្ទទៅសួរលោកផេងសិទ្ធីអភិបាលក្រុងបាត់ដំបងរួចម្ដងហើយ។លោកអភិបាលក្រុងបានបកស្រាយថាមូលហេតុមកពីជំងឺកូវីដ 19 ទើបមានការអនុញ្ញាតឱ្យអាជីវករចេញពីក្នុងមកលក់នៅខាងក្រៅដែលមានធ្លាស្រឡះ តែលោកបានអះអាងថាលោកនឹងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារណាត់នេះឲ្យល្អប្រសើរឡើងវិញបន្ទាប់ពីរៀបចំនៅផ្សារបឹងឈូករួចហើយ។ឥឡូវនេះផ្សារបឹងឈូកបានរៀបចំរួចប្រហែលជាមួយសប្តាហ៍ហើយនៅឡើយតែផ្សារណាត់នៅដដែលដូចនៅក្នុងរូបនេះស្រាប់។ការមិនទាន់ឬមិនហ៊ានរៀបចំសណ្ដាប់ធ្នាប់នៅផ្សារណាត់នេះនេះមិនដឹងជាមកពីរឿងអ្វីទេ?ព្រោះរឿងដដែលៗនេះធ្លាប់បានឆ្លងកាត់ច្រើនអាណត្តិអភិបាលខេត្តមកហើយ។

ការយកថ្នល់ធ្វើកន្លែងដាក់លក់ទំនិញនៅផ្សារណាត់(បាត់ដំបង)អភិបាលក្រុងរស់តែពាក្យឯត្រគាកវិញងាប់ស្ដូក

រឿងនេះមិនដឹងជាមកពីអាជ្ញាធរនិងសមត្ថកិច្ចខាងរៀបចំសណ្ដាប់ធ្នាប់ខ្សោយឬក៏អាជីវករខ្លាំងនោះទេ។ផ្អែកតាមទិដ្ឋភាពដែលបង្ហាញជូននេះរង្វាន់ទីក្រុងស្អាតផ្ការំដួលបីទងប្រហែលជាខេត្តបាត់ដំបងគ្មានសង្ឃឹមថានឹងបានទៀតទេ។ អក្ខរា៤៥

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕