ព្រំដែន​ថៃ កម្ពុជា ក្នុងខេត្ត​សស្រះកែវ ត្រៀម បើក​ប្រទេស ឲ្យដំណើរការជាប្រក្រតីឡើងវិញ នៅ​ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២១

RMN News . ចេញផ្សាយថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ : មឿន រស្មី 
ទំនាក់ទំនងផ្ដល់ព័ត៌មាន : ០១២២៧៨២២២/០៩៧៧២៣២២២២/


ខេត្តបន្ទាយមានជ័យ : លោក ព្រី​ន​យ៉ា ផូ​ធិ​សាត អភិបាលខេត្ត​ស្រះកែវ បានបើក​កិច្ចប្រជុំ​គណៈកម្មាធិការ នៃ​មជ្ឈមណ្ឌល​បញ្ជាការ ព្រំដែន​ថៃ កម្ពុជា ខេត្ត​ស្រះកែវ ពិនិត្យ​ ការអនុវត្ត​បទបញ្ជា វិធានការ ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍ ខុសច្បាប់ ដើម្បី​ការពារ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ. ១៩ និង​សង្កត់ធ្ងន់​លើ​ការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការ លើគ្រប់​វិស័យ ទាំង​អស់ ។

ទី​១ /អំពី​កាការរត់ពន្ធ  ឆ្លងដែន និង​ជួញដូរ​មនុស្ស​ ពលករ កម្មករ ចូល​និង​ចេញ ដោយ​ខុសច្បាប់ ។

ទី​២/ បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ 

និង​ទី​៣ បទល្មើស​ទំនិញ ខុសច្បាប់ ព្រមទាំង​តាមដាន នូវ​សកម្មភាព​ផ្សេងៗ​ទៀត ។​

នេះ​បើតាម សារព័ត៌មាន​ក្នុងស្រុក​របស់​ថៃ ក៏ដូចជា​មន្ត្រី​ថៃ ដែល​ស្រង់​សំដី ដោយ​មន្ត្រី ការិយាល័យ ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ ដែល​បញ្ជាក់ កាលពី​ថ្ងៃទី​១៧ខែតុលា​ ឆ្នាំ ២០២១នេះនៅក្នុងសាលប្រជុំព្រំដែន​កម្ពុជា ថៃៈ នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ។

កិច្ចប្រជុំត្រួតពិនិត្យ បែបបទ​ទៅលើព្រំដែន លោក​អភិបាលខេត្ត​ស្រះកែវ បានស្នើ​ឱ្យ មន្ត្រី​អង្គភាព ពាក់ព័ន្ធ​ទាំងអស់ ត្រៀមខ្លួន​សម្រាប់​ការចូល ទៅក្នុង​ប្រព័ន្ធ​ការងារ ជាធម្មតា នៅពេលដែល​នាយករដ្ឋមន្ត្រី បញ្ជា​ឱ្យ​បើក​ប្រទេស ឲ្យដំណើរការឡើងវិញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ។

លោក ព្រី​ន​យ៉ា ផូ​ធិ​សាតបានបញ្ជាក់ក្នុងអង្គប្រជុំបន្តទៀតថា ត្រូវ​រៀរៀបចំឲ្យរួចរាល់​នូវ​កម្លាំង​ទ័ព មន្ត្រី មាន​សមត្ថកិច្ច ត្រៀម​ឧបករណ៍ នីតិវិធី​នៃ​ការធ្វើការងារ ផ្នែក​សុខភាព​សាធារណៈ ដើម្បី​ផ្តល់​សេវាកម្ម ដល់​ប្រជាជន និង​អ្នកដំណើរ ដែល​នឹង​ឆ្លងកាត់​ច្រកព្រំដែន អារញ្ញ​ប្រាថេត និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្សេងៗ នៅក្នុង​ខេត្ត​ស្រះកែវ ។​

រីឯ​មេបញ្ជាការ នៃ​អង្គភាព​ទាំងឡាយ ត្រូវ​បញ្ជា​អ្នកក្រោមបង្គាប់​ឱ្យ ទប់ស្កាត់​សកម្មភាព ខុសច្បាប់​នានា ដែល​ប្រព្រឹត្តិ​ដោយ​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច​រដ្ឋាភិបាល​ ពោលគឺ កុំ​ឱ្យមាន​កើតមានឡើង ក្នុង​អង្គភាព​ទាំងអស់​បើ​មាន នឹងត្រូវ​កំចាត់ ដោយ​គ្មាន​ការលើក លែង​ឡើយ ហើយ​មន្ត្រី​អ្នកគ្រប់គ្រង ត្រូវ​ត្រួតពិនិត្យ​តាមដាន អ្នកក្រោមបង្គាប់​របស់​ខ្លួន ហើយ​ធានាថា កុំឲ្យធ្វើ​ខខុសឲ្យសោះ​។​

ទាក់ទិន​នឹង​ការបើក​ប្រទេស​ឡើងវិញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ និង កម្ពុជា នៅ​ខេត្ត​ស្រះកែវនិងខេត្តបន្ទាយមានជ័យបានឲ្យដឹងថាការកំណត់បើក​ប្រទេស​ថៃ ឡើងវិញ ក្នុងអំឡុង​នៃ​ការរីក​រាលដាលជំងឺ​កូ​វីដ .១៩ នោះ ក៏​មិនទាន់​ប្រាកដថា នឹងធ្វើ​បាន​មែន ឬ​យ៉ាងណាទេ​ក្នុងត្រូវចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​.១៩ ជូន​ជនបរទេស រស់នៅ និង​ធ្វើការ ក្នុង​ខេត្ត​ស្រះកែវ ក៏ដូចជា នៅ​ប្រទេស​ថៃ ដោយឡែក ពលរដ្ឋ និង​ពលករ​កម្ពុជា កន្លងមក ពួកគេ​បាន​វិល​មក​ប្រទេស​កម្ពុជា ទើប​ទទួលបាន ការចាក់​វ៉ាក់សាំង​។​

ក្នុងនោះ អាជ្ញាធរ​កម្ពុជា នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ក៏បាន​ស្នើ​ជា​ញឹក ញយ ទៅ​សម​ភាគី​ថៃ ដើម្បី​ស្នើ​សុំឲ្យពលរដ្ឋ​កម្ពុជា ជាប់គាំង​នៅក្នុង​ប្រទេស​ថៃ ដែល​បិទ​ប្រទេសដើម្បីឲ្យពួកគេ អាច​ឆ្លងដែន​ស្របច្បាប់ ឬក៏​ផ្តល់​ទីតាំង​ណាមួយ នៅ​មាត់ទ្វារ​ច្រកព្រំដែន ឲ្យគ្រូពេទ្យ​កម្ពុជា ចូលទៅ​ចាក់​វ៉ាក់សាំង​ជូន ប៉ុន្តែ​ភាគី​ថៃ មិន​អនុញ្ញាត​ឡើយ​។ 

ដូច្នេះ​ជម្រើស​តែមួយគត់​.​គឺ​ពលករ និង​ពលរដ្ឋ​កម្ពុជា ត្រូវតែ​រក​គ្រប់​វិធី ជ្រៀត​ឆ្លងដែន មក​ប្រទេស​កម្ពុជា ទើប​អាច​ទទួលបាន ការចាក់​វ៉ាក់សាំងបាននៅក្នុងប្រទេសរបស់ខ្លួន ។​

​ចំពោះ ការបើក​ព្រំដែន ពលរដ្ឋ និង​មន្ត្រី​កម្ពុជា នៅ​ព្រំដែន បាន​ប្រាប់​ថា :

កន្លងមក ក្នុងអំឡុង​នៃ​ការអនុវត្ត​វិធានការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ ភាគី​ថៃ ខេត្ត​ស្រះកែវ តែង​ជូនដំណឹង រាល់​ចុងខែ​ថា អាជ្ញាធរ​ថៃ ត្រូវ​បិទ​ព្រំដែន ១ខែហើយ១ខែទៀតមិនទាន់ឃើញបើក ៕ដោយ : ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *