ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ដែលពុលស្រា លាយនិងភេសជ្ជៈ មានចំនួន២១នាក់ បានស្លាប់៧នាក់ហើយ
ខេត្តបន្ទាយមានជ័យ : តាមការឲ្យដឹងពីមន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅ ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នេះ ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនាំគ្នា ទិញភេសជ្ជៈ ក្នុងនោះមាន ទឹកអូអ៉ីឈិ ទឹកក្រូច និងអាល់កុលចាក់លាយគ្នាយកមកផឹកហើយបណ្តាលឲ្យពុល ចំនួន២១នាក់ ក្នុងនោះបានស្លាប់៧នាក់ ពលករ១៤នាក់ទៀតបានបញ្ជូនទៅមន្ទីរពេទ្យ៣កន្លែងផ្សេងគ្នាមានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី នៅខេត្តបន្ទាយមានជ័យនិងទៅមន្ទីរពេទ្យនៅខេត្តសៀមរាប ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលបានចុះមកពិនិត្យ ស្រាវជ្រាវបន្ថែមជាមួយសមត្ថកិច្ចផ្សេងទៀត ករណីពុល អាល់កុលអាយលាយនឹងទឹកអូអ៉ីឈិ ទឹកក្រូចនេះក្រោយពីផឹកហើយបានស្លាប់ចំនួន៣នាក់បន្ទាប់មកស្លាប់៤នាក់ទៀត តមកបានបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន៤នាក់ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី១នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចំនួន ១៤នាក់ ។
លោកវេជ្ជបណ្ឌិត កែវ ពេជ្ជសុវណ្ណ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ករណីពុលនេះសង្ស័យអាល់កុលមេតាណុលកំរឹតខ្ពស់ បេីយកអាល់កុលធម្មតាឬអេទីលអាល់កុលមកលាយ អត់គ្រោះថ្នាក់ដល់ស្លាប់ទេ។
រីឯសមត្ថកិច្ចជំនាញប្រាប់ថា អាល់កុលបាញ់ឬលាងដៃដែលបង្កពុលខាងលើ មិនទាន់ស្គាល់ប្រភពមកពីណាគ្រាន់តែសន្និដ្ឋានថា ជាផលិតផលអាយ មិនចេញពីក្រុមហ៊ុនដែលទទួលស្គាល់ឡើយ ៕ ដោយ៖ ឧត្តម