ខេត្តបន្ទាយមានជ័យ : ជាក់ស្តែងក្នុងថ្ងៃទី៣០. ខែតុលា ឆ្នាំ២០២២នេះ ភ្នាក់ងារព័ត៌យើងបានចុះទៅផ្តិតរូបភាពក្នុងកាសុីណូនៅឃើញមានល្បែងសុីសងដូចជាអាប៉ោង ហ្គេមបាញ់ត្រីសុទ្ធតែខ្មែរទៅលេងទាំងអស់។

ទោះបីពេលកន្លងមកថ្មីៗ អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចុះអប់រំនិងធ្វើកិច្ចសន្យាកុំឲ្យជនជាតិខ្មែរចូលលេងល្បែងក្នុងកាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)នេះហើយកាស៊ីណូខាងលើនេះ មិនស្ដាប់តាមការណែនាំរបស់សមត្ថកិច្ចអាជ្ញាធរដែនដីដោយមិនគោរព តាមកិច្ចសន្យាឡើយ បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងដោយភ្នាល់ដាក់ដើមទន់រាប់ពាន់ដុល្លារក្នុងមួយគូរៗនិងល្បែងអាប៉ោងគ្រប់ប្រភេទ។ បើតាមការឲ្យដឹងពីអ្នកចូលលេងល្បែងភ្នាល់ជល់មាន់ក្នុងកាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) បានអោយដឹងថា កាស៊ីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបសោះឡើយត្រឹមតែធ្វើកិច្ចសន្យាអប់រំតែប៉ុណ្ណោះ។ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសក៏ដោយ សូម្បីតែលោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ បានរក្សាភពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ការដែលការសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀកទោះបីធ្វើកិច្ចសន្យាអប់រំក៏ពិតមែនក៏នៅតែបន្តលេងបានយ៉ាងរលូន ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទទូចទៅដល់លោក អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ ជា ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង លោកស្នងការ បន្ទាយមានជ័យក៏ដូចជាលោកអធិការក្រុងប៉ោយប៉ែត សូមគោរពនឹងអនុវត្តតាមបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតគណៈកម្មការថ្មីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកធ្វើមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកដោយសារបានលាភសក្ការៈសើមមាត់សើមក។

អាស្រ័យហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកលេងល្បែងជាចំរុះច្រើនអនុញ្ញាតិឲពលរដ្ឋខ្មែរចូលលេងជារៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ។

ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំង២៥បង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ ៕

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *