ភ្នំពេញ : ដោយមានបណ្ដាញសារព័ត៌មានបានចុះផ្សាយ ស្ដីអំពីប្អូនប្រុសទុរគតដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ស្វែងរកសប្បុរសជន ដើម្បីជួយដល់ប្អូនប្រុសដែលមានជំងឺរ៉ាំរ៉ៃខាងលើ ។
បន្ទាប់ពីដឹងដំណឹងនេះដឹងដល់ សប្បុរសជន និង អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ចុះមកធ្វើកិច្ចអន្តរាគមន៍ភ្លាមៗ នាំយកមកអំណោយនិងថវិកាមួយចំនួនព្រមទាំងប័ណ្ណសមធម៌សង្កាត់ និងឱ្យបញ្ជូនប្អូនប្រុសទៅមន្ទីរពេទ្យបែកចាន អង្គស្នួល ។
បើតាមព័ត៌មានពីអ្នកជិតខាងនាំប្អូនប្រុស មានជំងឺប្រចាំកាយទៅដល់មន្ទីរពេទ្យអង្គស្នួល បែកចាន ខាងមន្ទីរពេទ្យបានប្រាប់ថា អ្នកជំងឺ មានជំងឺធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់ មន្ទីរពេទ្យមិនអាចទទួលបានទេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ព្រះកុសមៈ អតីតមន្ទីរពេទ្យលោកសង្ឃ ។
បើតាមការបញ្ជាក់ពីអ្នកជិតខាងដែលនាំប្អូនប្រុសមានជំងឺរ៉ាំរ៉ៃប្រចាំកាយបានឲ្យដឹងទៀតថា មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ ព្រមទទួលយកពិនិត្យនិងព្យាបាលប៉ុន្តែត្រូវបង់សេវាថ្លៃពេទ្យ ប្អូនស្រីដែលនាំអ្នកជំងឺទៅ មិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃមន្ទីរពេទ្យនោះទេ មានតែប័ណ្ណសមធម៌របស់សង្កាត់ត្រពាំងក្រសាំង ខាងមន្ទីរពេទ្យបានបញ្ជាក់ថាប័ណ្ណនេះមិនអាចទទួលយកបានទេ ។
ប្អូនស្រីដែលនាំអ្នកជំងឺទៅមន្ទីរពេទ្យបានបញ្ជាក់យ៉ាង ក្តុកក្តួលថា ប្អូនស្រីបានចេញទៅខាងមុខមន្ទីរពេទ្យមិត្តភាពចិនកម្ពុជា ព្រះកុសមៈ ដើម្បីទៅទិញឥវ៉ាន់ឲ្យអ្នកជំងឺ ជាអកុសលត្រូវចោលឆក់កាបូបលុយព្រមទាំងឯកសារមួយចំនួនផងដែរ ហើយមិនមានប្រាក់បង់ថ្លៃមន្ទីរពេទ្យមិត្តភាពកម្ពុជាព្រះកុសមៈនោះទេ។
បន្ទាបពីដឹងដំណឹងនេះដល់ លោក សុខពេញវុធ អភិបាលរងរាជធានីភ្នំពេញភ្លាមលោក បានអោយ ដឹកអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងខណ្ឌដូនពេញ ហើយលោកអភិបាលរងរាជធានី បានទំនាក់ទំនងទៅប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ឲ្យជួយទទួលពិនិត្យមើលអ្នកជំងឺនេះផង។
នៅពេលប្អូនស្រីនាំអ្នកជំងឺដោយដឹកតាមរម៉កកង់បី មកដល់មន្ទីរពេទ្យបង្អែកចតុមុខភ្លាម បុគ្គលិកខាងមន្ទីរពេទ្យបង្អែកចតុមុខ បានយកចិត្តទុកដាក់ ជួយពិនិត្យមើលអ្នកជំងឺ សមទៅតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យដោយពិតប្រាកដ នេះជាការលើកឡើងរបស់ប្អូនស្រីដែលនាំអ្នកជំងឺ្ងទៅ។
ដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ គួបផ្សំខាងមន្ទីរពេទ្យបង្អែកចតុមុខគ្មានសម្ភារៈគ្រប់គ្រាន់ផងនោះ ខាងមន្ទីរពេទ្យសម្រេចបញ្ជូនអ្នកជំងឺទៅសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់ជាទីបំផុត នេះដោយសារមានកិច្ចអន្តរាគមន៍ពីលោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញផងដែរ។
នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១ និង ៣៥នាទីព្រឹក ក្រុមការងារអង្គភាពសារព័ត៌មាន Raksmey News បានចុះសួរសុខទុក្ខនិងនាំយកនូវថវិកាបន្តិចបន្តួចជូនដល់ប្អូនប្រុសដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរខែថ្ងៃមកហើយ ឥឡូវនេះបានធូរស្រាលបន្តិចហើយ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហៅមន្ទីរពេទ្យសម្ដេចឪដោយយកចិត្តទុកដាក់ពីលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យ។
ក្នុងនាមប្អូនស្រីនាំអ្នកជំងឺ និងប្អូនប្រុសអ្នកជំងឺផ្ទាល់ ព្រមទាំងអង្គភាពសារព័ត៌មាន Raksmey News បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូពេទ្យអ្នកគ្រូពេទ្យនិងសប្បុរសជនជាពិសេស លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ដែលលោក តែងតែមានចិត្តសប្បុរស ជួយដល់អ្នកទីទាល់ក្រលំបាកមានជំងឺប្រចាំកាយជាក់ស្តែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោសព្រំ ប្រសិទ្ធិពរជ័យ ដល់លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងសប្បុរសជន ព្រមជាមួយពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia