កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨០៧ ឃាត់ខ្លួនពលករប្រុស ស្រីបំរុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យៈ  នៅ យប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១  ពលករចំនួន១៣នាក់បានចាញ់បោកមេខ្សល់ដឹកទៅប្លុងចោលក្នុងចំការដំឡូងមីមូយកន្លែង យកថ្លៃឈ្នួលឆ្លងដែនទៅប្រទេសថៃម្នាក់៦,០០០បាត មិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅចំណុចខាងកើតផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្រ្តភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក រួចបញ្ជូនឲ្យនគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ។

ពលករខ្មែរទាំង១៣នាក់ ក្នុងនោះស្រី០៥នាក់និងកុមារ០១នាក់ រស់នៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ។

បើយោងតាមការបំភ្លឺរបស់ពលករទាំង១៣នាក់ប្រាប់ថា ពួកខ្លួនពឹតជាមានបំណងចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃមែន ហើយបានទាក់ទងបងប្អូនដែលធ្វើការនៅប្រទេសថៃដើម្បីទៅរកការងាធ្វើ បន្ទាប់មកពួកខ្លួនក៏បានទាក់ទងមេខ្យល់(មិនស្គាល់មុខ) ដោយគេយកថ្លៃឈ្នួលក្នុងម្នាក់៦,០០០បាត ក្រោយមកមេខ្យល់បានឲ្យរថយន្តម៉ាកតូរីសពណ៌ស១២កៅអី មិនចាំផ្លាកលេខ ទៅយកពួកខ្លួននៅផ្ទះ ពេលធ្វើដំណើរដល់ទីរួមស្រុកថ្មពួក ម្ចាស់រថយន្តនោះបានសុំលុយពួកខ្លួនម្នាក់១,៥០០បាត  ប្រាប់ថាយកឲ្យថ្លៃអ្នកជូនផ្លូវឆ្លងដែន។ 

ក្រោយពីយកលុយរួចម្ចាស់រថយន្ត បានឲ្យរថយន្តចំនួន០២គ្រឿងទៀតម៉ាកនីសាន់មួយគ្រឿងពណ៌ត្រេអ៊ី(ឡានទាហ៊ាន)០១ និង០១គ្រឿងទៀត ម៉ាកកាមេរី ពុំចាំផ្លាកលេខ មកសាងដឹកបន្តទៅ ច្រកបឹងត្រកួន ហើយបានដឹកទៅលាក់ទុកក្នុងចំការដំឡូងមីមួយកន្លែងឲ្យរងចាំមេខ្សល់មកយក។ ដោយនៅចាំមេខ្យល់យូរពេកមិនឃើញមានអ្នកមកទទួល ម្យ៉ាងមេឃភ្លៀងផងនោះពួកខ្លួនក៏បាននាំគ្នាចេញមកលើផ្លូវក៏ត្រូវសមត្ថកិច្ចឃាមឃាត់សួរនាំតែម្តង។

បន្ទាប់ពីធ្វើការអប់រំ ណែនាំពួកគាត់ឲ្យឈប់ចាញ់បោកមេខ្សល់ដែលនាំឲ្យខាតបង់ប្រាក់កាស ព្រោះបច្ចុប្បន្នទាំងប្រទេសថៃនិងកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ឆ្លងដែនខុសច្បាប់។

បងប្អូនកំពុងបានចាញ់បោកមេខ្សល់ ធ្វើឲ្យខាតបង់ទាំងថវិកានិងពេលវេលាទៀត ។ក្រោយពីបានធ្វើការអប់រំនិងកិច្ចសន្យារួច ពលករទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *