សង្កាត់ពីរក្នុងខណ្ឌសែនសុខ បានកំពុងដំណើរការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត បិទផ្សាយបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ ឆ្នាំ២០២១ 

RMN.ASIA / ចេញផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ .
ចាងហ្វាងការផ្សាយ : មឿន រស្មី 
សូមទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈលេខ : 
០១២២៧៨២២២/ ០៩៧៧២៣២២២២


ភ្នំពេញ : នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១​ វេលាម៉ោង៨:១៥នាទី សាលាសង្កាត់គោកឃ្លាងនិងសាលាសង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  បាននិងកំពុងដំណើរការបិតផ្សាយបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​  សង្កាត់ឆ្នាំ២០២១។

យោងតាមមន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះក្នុងសង្កាត់ក្រាំងធ្នង់​  និង​ សង្កាត់គោកឃ្លាងបានប្រាប់អ្នកសារព័ត៌មានជាតិឲ្យដឹងថា : ការចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោត គណៈកម្មការជាតិរៀបចំ ចាប់ផ្ដើមចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងពិនិត្យឈ្មោះអ្នកបោះឆ្នោតចាប់ធ្វើឡើងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

តាមប្រភពដដែលបានបញ្ជាក់ថា ការចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតនេះ ដំណើរការទៅបានយ៉ាងល្អប្រសើរ ដោយមន្ត្រីនិងគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ របៀបរៀបរយ រក្សាគម្លាត ពាក់ម៉ាសវាស់កំដៅ ពេលបងប្អូនប្រជាពលរដ្ឋមកចុះឈ្មោះនិងពិនិត្យមើលឈ្មោះបោះឆ្នោត។

ក្នុងនោះដែរអាជ្ញាធរសង្កាត់ក្រាំងធ្នង់និងសង្កាត់គោកឃ្លាងក្នុងខណ្ឌសែនសុខ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជេីញទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត​ និងចុះឈ្មោះបោះឆ្នោតនៅតាមការការិយាល័យដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូន​កុំបីខាន។ សូមជូនពរសុខភាពល្អ​ និងជ័យជំនះ៕

 ដោយ: ចិន រ៉ា (អក្ខរា០៨)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕