ឃាត់ខ្លួនជនជាតិថៃឆ្លងដែនចូលកម្ពុជាបាន៧នាក់
ឃាត់ខ្លួនជនជាតិថៃឆ្លងដែនចូលកម្ពុជាបាន៧នាក់ RMN.ASIA . 30/7/2021ស្រុកអូរជ្រៅ៖ នៅវេលាម៉ោង5ហៀបភ្លឺថ្ងៃទី30កក្កដាឆ្នាំ2021 មានជនជាតិថៃ7នាក់(ប្រុស1)បានលបលួចឆ្លងដែនចូលមកដីខ្មែរតាមច្រករបៀងមួយកន្លែង តែត្រូវកម្លាំងយោធាកងល្បាត2(វរ503)សហការជាមួយយោធាកងពលតូចលេខ51 និងប៉ុស្តនគរបាលព្រំដែនគោក វរ 911ឃាត់ខ្លួនបានចំណុច មុខបន្ទាយកងល្បាត2ដែលមានទីតាំងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមបទបញ្ជាលោកង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យកម្លាំងចម្រុះបញ្ជូនជនជាតិថៃដែលជាស្រីស្អាតប្រុសសង្ហាទាំង7នាក់នេះត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសាកសួរហេីយ។តាមព័ត៌មានពីប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះបានប្រាប់អ្នកឆ្លេីយឆ្លងព័ត៌មានយេីងថា ជនជាតិថៃមានប្រុសនិងស្រីទាំង7រូបនេះលបលួចឆ្លងដែនបម្រុងចូលមកធ្វេីការជាបុគ្គលិកអនឡាញក្នុងកាសុីណូនៅក្រុងប៉ោយប៉ែត។ ពួកគេទាំង7នាក់នេះត្រូវមេខ្យល់ព្រលែងចោលបន្ទាប់ពីឆ្លងដែនផុតដីថៃរួចហេីយ។ ប្រជាពលរដ្ឋនៅក្បែរកន្លែងកេីតហេតុនិយាយថា…