សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀន បង្ហាញមុខជនសង្ស័យ ៥នាក់ និងគ្រឿងញៀនជាង៥ម៉ឺនគ្រាប់ 

ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនជាង៥មុឺនគ្រាប់។

គួររំលឹកឡើងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការសម្របសម្រួលពីលោ វង្ស សសាវ៉ាត ពីព្រះរាជអជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពញ និងលោក ផេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច តាមបណ្តោយផ្លូវ វិមានឈ្នះ-ឈ្នះ (ទំនប់កប់ស្រូវ) ភូមិត្រពាំងពោធិ៍ ស សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ចាប់ជនសង្ស័យបាន២នាក់ប្រុស និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY)ចំនួនពីរមុឺនគ្រាប់។ហើយនៅវេលាម៉ោង ១៧:៣០នាទី បន្តការស៊ើបអង្កេត ឈានទៅចាប់ខ្លួនជនសង្ស័យបាន៣នាក់ ស្រី១នាក់ទៀត និងឆែកឆេរលំនៅដ្ឋាន នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកបាគ ខេត្តសៀមរាប រកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ចំនួនបីមុឺនគ្រាប់បន្ថែមទៀត។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យទាំង៥នាក់មាន

១-ឈ្មោះ ខុង ខុម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ។

២-ឈ្មោះ អាត នឿត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ។

៣-ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ។

៤-ឈ្មោះ លឹម ហេង ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិ ថៃ។

៥-ឈ្មោះ សឹម សត្យា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើសមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងបានសរុប:

-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់(WY)ចំនួន ៥៦.៣៩៧ គ្រាប់ ស្មើទម្ងន់ ៥ គ.ក្រ ០៧៥.៧៩ក្រាម ។

ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed