មេល្បែងស៊ីសងមាន៣នាក់គឺឈ្មោះ ពិន តន ហៅ តាតន, ឈ្មោះ មករា និងឈ្មោះ ងួន សុវណ្ណា អតីតមេនគរបាលការពារព្រំដែនគោកលេខ៦២៣ ហើយបុគ្គលទាំង៣នាក់នេះ អាចបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត

ខេត្តរតនគិរី៖  សេចក្តីរយការណ៍ពីប្រជាពលរដ្ឋនៅឃុំទីងចាក់ និងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។ 

មេល្បែងស៊ីសងមាន៣នាក់គឺឈ្មោះ ពិន តន ហៅ តាតន, ឈ្មោះ មករា និងឈ្មោះ ងួន សុវណ្ណា អតីតមេនគរបាលការពារព្រំដែនគោកលេខ៦២៣ ហើយបុគ្គលទាំង៣នាក់នេះអាចបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត។ ចំណែកលោក ហេង មុនី អភិបាលស្រុកបរកែវ និងលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ បណ្តោយឲ្យបុគ្គលឈ្មោះ ពិន តន, ឈ្មោះ មករា និងឈ្មោះ ងួន សុវណ្ណា បើកលេងល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅក្បែរបុស្តិ៍នគរបាលរដ្ឋបាលឃុំទីងចាក់ និងសាលាឃុំទីងចាក់ ក៏ដូចជានៅទីតាំងមួយកន្លែងទៀតក្នុងភូមិថ្មី ឃុំឡាមិញ កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកគឺបុគ្គលឈ្មោះ ពិន តន, ងួន សុវណ្ណា និងឈ្មោះ មករា មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ហេតុនេះលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលទើបតែចូលកាន់តំណែងកាល់ពីពេលថ្មីៗកន្លងទៅនេះ មិនត្រូវបណ្តែតបណ្តោយបនល្បែងទាំងនេះតទៅទៀតទេ ក្នុងខណៈដែលល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹងនៅស្រុកបរកែវ នេះ។

បើតាមប្រភពស្និទ្ធនឹងមេល្បែងស៊ីសងឈ្មោះ ពិន តន, ឈ្មោះ ងួន សុវណ្ណា និងឈ្មោះ មករា បានបង្ហើបឲ្យដឹងថា មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនក្នុងខេត្តរតនគិរី និងស្រុកបរកែវ ទទួលបានផលប្រយោជន៍ពីបុគ្គលមេល្បែងទាំង៣នាក់នេះ ទើបពួកគេអាចបើកបនល្បែងស៊ីសងបានយ៉ាងសុខស្រួល។ ជាក់ស្តែងបច្ចុប្បន្ននេះមេល្បែងស៊ីសងទាំង៣នាក់នេះ បានបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅឃុំទីងចាក់ និងឃុំឡាមិញ ស្រុកបរកែវ យ៉ាងពេញទំហឹង ហើយលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ និងលោក ហេង មុនី អភិបាលស្រុកបរកែវ បែរជាសម្ងំស្ងាត់ឈឹង មិនចាត់វិធានការទប់ស្កាត់អ្វីឡើយ។ 

ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ហើយអំពាវនាវឲ្យលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចាត់វិធានការបង្ក្រាបបនល្បែងទាំងនេះប្រកបដោយមានប្រសិទ្ធភាព៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *