ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនថាមន្ត្រីថ្នាក់ធំឬតូច ប្រជាពលរដ្ឋ ត្រូវតែគោរពច្បាប់ !!!!!

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងនិងលោកឧត្តមសេនីយ៍ឯក ស ថេត សស្នងការនគរបាលរាជធានីភ្នំពេញ បានចូលខ្លួនមកបង់ប្រាក់​ផាកពិន័យ​៦ម៉ឺន​រៀល​នៅអធិកាដ្ឋានគរបាលខណ្ឌដង្កោ ករណីលោកបានជិះម៉ូតូ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុងខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព​ ។

ទាក់ទិននិងករណីមិនបានពាក់មួកសុវត្ថិភាពនេះ លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបាន និយាយថាតាមពិតទៅ អភិបាល​​រាជធានីភ្នំពេញ លោក ឃួន ស្រេងក៏បាន​យកយកមួកសុវត្ថិភាពមកពាក់ដែរ មូលហេតុដោយមិនបានពាក់មួកសុវត្ថិភាព កញ្ចក់មួក​ស្រអាប់​ពេក​ពិបាក​មេីលផ្លូវ​ ម្យ៉ាងទៀត​ដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់​ដេីម្បី​រកដំណោះស្រាយ​ជួយប្រជាជន​ផងនោះ ទើបលោកអភិបាល​បេីកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព​ ។

ក្រោយពីមានការរិះគន់ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត បានចូលខ្លួនបង់ប្រាក់ពិន័យតាមផ្លូវច្បាប់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក បង្ហាញពីការទទួលស្គាល់កំហុសដោយអចេតនា ទោះបីលោកនិងសហការី ប្រឈមនឹងការមមាញឹកការងារ ជួយធ្វើអន្តរាគមន៍រំដោះប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ទាំងយប់ ទាំងថ្ងៃក៏ដោយ ។

ហើយការចាប់ផាកពិនយ័ របស់មន្ត្រីនគរបាលចរាចរណ៍ដោយឆន្ទះ ជាទង្វើបំពេញការងារតាមកាតព្វកិច្ច គួតែមានការលើកទឹកចិត្តដល់មន្ត្រីនគរបាលចរាចរផងដែរ ដែលហ៊ានផាក់ពិន័យថ្នាក់ដឹកនាំរបស់ខ្លួន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕