សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនជាតិចិន ៣នាក់ ទៅកាន់តុលាការ  ករណីបង្ខាំងជនជាតិថៃចំនួន ៩៩ នាក់ ដើម្បីជម្រិតទារប្រាក់  

ភ្នំពេញ៖  នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង របស់ជនត្រូវចោទ ដែលជាជនជាតិចិន៣នាក់ បន្ទាប់ពីកម្លាំង នគរបាលក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ «ពាក់ព័ន្ធការបង្ខាំងជនជាតិថៃចំនួន ៩៩ នាក់ ដើម្បីជម្រិតទារប្រាក់» បន្ទាប់ពីត្រូវបានមេខ្យល់បោកពួកគេមកធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញមួយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា បានបញ្ជាក់ថា ជនជាតិចិនចំនួន ៣នាក់ នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពី ពួកគេត្រូវបានសមត្ថកិច្ចរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងចំណោមជនជាតិចិនចំនួន ៧៧ នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ទៀតថា កាលពីថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិនមួយក្រុម នៅក្នុងផ្ទះ១ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះជនជាតិថៃបានសរុប ៩៩ នាក់ ក៏ប៉ុន្តែជនជាតិថៃទាំងនោះសុទ្ធតែចូលមកប្រទេសកម្ពុជា ដើម្បីបំពេញការងារដោយខុសច្បាប់។ ហេតុដូច្នេះសមត្ថកិច្ចជំនាញបានចាប់ខ្លួនពួកគេប្រគល់ឲ្យផ្នែកអន្តោប្រវេសន៍កម្ពុជា។

ជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រងចាំការចោទប្រកាន់ នឹង បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕