លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនចុះពិនិត្យទីតាំងកន្លែង អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ អស់៧២ខ្នង តំបន់បឹងកក់ ដោយមិនទាន់ដឹងពីមូលហេតុ នៅមុខក្រសួងការពារជាតិ

ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជូនដល់

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ សង់ពីឈើប្រកស័ង្កសី យ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងជាប្រធាន គណះ បញ្ជារការឯកភាពខណ្ឌដូនពេញ បានរាយការណ៍ជូនបន្ទាន់ដល់ កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់រាជធានីភ្នំពេញ សហការជាមួយកម្លាំងអង្គភាព៧១១ នៃកងពលតូច៧០ចំនួន៦គ្រឿងផងដែរ បាននិងកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់។

ផ្ទះប្រជាពលរដ្ឋចំនួន៧២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ នៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានយករថយន្តសង្គ្រោះ និង បង្ការ ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងក្នុងការបាញ់អន្តរាគមន៍លើ អគ្គីភ័យដ៏ធំមួយនេះ។

សមត្ថកិច្ចសន្និដ្ឋានថា ការឆាប់ឆេះនេះត្រូវបានបំផ្លាញ់ផ្ទះអស់ប្រមាណ៧២ខ្នង  ចំពោះមូនហេតុកំពុងស្រាវជ្រាវបន្ត៕អក្ខរា០៨

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed