ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការស្ដីពីការអនុវត្តវិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រានទន្ទ្រានដីតំបន់ព្រៃលិចទឹក

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១  ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ  ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដឹកនាំមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ កងកម្លាំងទាំង៣ប្រភេទចុះប្រតិបត្តិការស្ដីពីការអនុវត្តន៍វិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រុករានទន្ទ្រានដីតំបន់ព្រៃលិចទឹក។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងក៏បានសហការចុះត្រួតពិនិត្យតាមគោលដៅចំនួន០៣ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលកងកម្លាំងកំពុងឈរជើងដើម្បីបង្ការ និងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកដែលជាជម្រកត្រីពងជុំវិញបឹងទន្លេសាប ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

គោលដៅចំនួន០៣ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យគឺស្រុកមង្គលបូរី ធ្វើនៅភូមិសាស្ត្រតំបន់២និងតំបន់៣ នៃទំនាបបឹងទន្លេសាបនៅឃុំសំបួរនិងស្រុកព្រះនេត្រព្រះ ធ្វើភូមិសាស្ត្រឃុំភ្នំលៀបនិងឃុំប្រាសាទ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed