លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយកអំណោយរបស់សម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ត្រពាំងក្រសាំង ចំនួន 100គ្រួសារដែល មានជីវភាពខ្វះខាត ចាស់ជរានិងជនពិការ
ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែវិច្ជិកា ឆ្នាំ២០២១ លោក ហែម ដារិទ្ឋ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ជាមួយភរិយា លោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងមន្ត្រីក្រោមឱវាទ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន យកទៅចែកជូនដល់ប្រជា
ពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារចាស់ជរា៥០គ្រួសារ ជនពិការ១០គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១០គ្រួសារ សរុប១០០គ្រួសារ នៅក្នុងទីលានបរិវេណវត្តអរុណវត្តី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ឋ ប្រធានកិត្តិយសអនុសាខាខណ្ឌពោធិ៍សែនជ័យ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
អំណោយមនុស្សធម៌របស់កាកបាទក្រហមបានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន 100 គ្រួសារនេះក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន : អង្ករ 25គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ត្រីខ 1 យួរ ព្រមទាំងថវិកាចំនួន 4 ម៉ឺនរៀល។
លោកប្រធានកិត្តិយសអនុសាខាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ៕