ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បម្រុងនាំពលករឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ០១ នាក់ និងពលករចំនួន ១២ នាក់
ខេត្តបាត់ដំបង : ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ។
ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាដើម្បីសាកសួ ០០ និង ៥៥ នាទី នៅចំណុច ក្រុមទី ០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំង ផ្នែកសឹករងស្រុកសំពៅលូន បង្ក្រាបករណី ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ ) ០១ ករណី បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១ នាក់ មាន :
១- ឈ្មោះ សុខ សំណាង ហៅ កូនង៉ា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួនបាន)
២-ឈ្មោះ ប៊ុនថេន ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់ធ្វើការនៅប្រទេសថៃ (ឃាត់ខ្លួនមិនបាន)
៣- មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំជាង មានទីលំនៅចំណុចបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រើប្រាស់លេខទូរស័ព្ទ ០៩០ ៤៦៥ ៥១២ (ឃាត់ខ្លួនមិនបាន) បានធ្វើសកម្មភាព ទាក់ទងគ្នា លួចនាំពលករចំនួន ១២ នាក់ ស្រី ០៥ នាក់ រួមមាន ÷
១.ឈ្មោះ ហ៊ុយ ឆវី ភេទស្រី អាយុ ២៩ ឆ្នាំ
២. ឈ្មោះ ដឿន ផល្លី ភេទស្រី អាយុ ២២ ឆ្នាំ
៣. ឈ្មោះ ទិច សារិន ភេទស្រី អាយុ ៣០ ឆ្នាំ
៤. ឈ្មោះ លៀប ធួរ ភេទប្រុស អាយុ ៣៤ ឆ្នាំ នាក់ទាំងបួននាក់ មានទីលំនៅភូមិពពេល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
៥.ឈ្មោះ ឡា គីមឡាយ ភេទស្រីអាយុ ២១ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
៦.ឈ្មោះ សាមុត ប៊ុនឈឿត ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
៧.ឈ្មោះ ចិន្តា សៅណាក់ ភេទប្រុសអាយុ ១៨ ឆ្នាំ
៨.ឈ្មោះ ចិន្តា សៅឃីត ភេទប្រុសអាយុ ២១ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិអ្នកតាឈរ ឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
៩.ឈ្មោះ ចំរើន ទីហុង ភេទប្រុស អាយុ ៣៣ ឆ្នាំ ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល
១០.ឈ្មោះ អ៊ុក សុម៉ាឡា ភេទប្រុសអាយុ ៣១ ឆ្នាំ មានទីលំនៅភូមិចុងខ្សាច់ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
១១.ឈ្មោះ ភាព មករា ភេទប្រុសអាយុ ១៧ ឆ្នាំ
១២.ឈ្មោះ ស៉ាំ ស្រីពុំ ភេទស្រី អាយុ ១៦ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិថ្នល់ទទឹង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង
ដោយយកប្រាក់ថ្លៃធ្វើដំណើរពីពលករ ក្នុងម្នាក់ ៦.៥00 បាត ទៅ ១១.៥០០ បាត ។
បច្ចុប្បន្ន ករណីខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១ នាក់ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែកពលករទាំង ១២ នាក់ សមត្ថកិច្ចយើងបាន ធ្វើការអប់រំណែនាំ និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕