មន្ទីរកសិកម្មខេត្តបាន សហការជាមួយសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចាប់បានរថយន្តតាក់ស៊ី១គ្រឿងលួចដឹកសាច់ជ្រូកកាប់ហើយចំរុះចំនួន ៦កេះ ស្មើនឹង ៣០០គីឡូក្រាម
ខេត្តបន្ទាយមានជ័យ : នៅវេលាម៉ោង៩ និង ១០នាទីព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២១ នេះមានមន្ត្រីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ១ក្រុម ក្នុងនោះបាន សហការជាមួយសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចាប់បានរថយន្តតាក់ស៊ី១គ្រឿងដែលលួចដឹកសាច់ជ្រូកកាប់ហើយចំរុះចំនួន ៦កេះ ស្មើនឹង ៣០០គីឡូក្រាម ចាប់បាននៅចំណុចខាងលិចក្បាលស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា រថយន្តតាក់ស៊ី១គ្រឿងដែលលួចដឹកសាច់ជ្រូចកាប់ហើយដឹកចេញពីស្រុកថៃចំរុះនោះមានម៉ាក Toyota Highlander ពាក់ស្លាកលេខ បាត់ដំបង 2A-7372 ដែលមានម្ចាស់ឈ្មោះ សេង ណារិត ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ ទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
មន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥បានប្រាប់អ្នកយកព័ត៍មានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពីត្រួតពិនិត្យឃើញថា ផលិតផលខាងលើនេះ មានការប្រែប្រួល បរិមាណ គុណភាពដើមមានសភាពធុំក្លិនស្អុយ មិនអាចរក្សាទុកបានយូរ មន្រ្តីជំនាញក៏សម្រេចធ្វើការ
យកសាច់ជ្រូចទាំង៦កេះនេះទៅដុតកម្ទេចចោល នៅដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ២និង៣០នាទីរសៀលនា ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១ ផងដែរ៕ ដោយ៖ ឧត្តម