លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងហក់ឡើងខ្ពស
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដែលកំពុងដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យផ្ទាល់ជាមួយអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គឹតត្រឹមវេលាម៉ោង៥ និង០០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅក្រុងពោធិ៍សាត់ ៤.៨៨ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៥.០០ម៉ែត្រ ខណៈតំបន់ផ្នែកខាងលើកម្ពស់ស្រកជាបណ្ដើរៗ គឺនៅស្ទឹងស្រុកភ្នំក្រវាញ កំពស់ ២.៣៦ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៦.០០០ម៉ែត្រ ស្ទឹងស្រុកវាលវែង កម្ពស់ ២.១៥ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៩.០០ម៉ែត្រ ។
ទឹកជំនន់នៅក្រុងពោធិ៍សាត់ឡើងប៊ីសដល់ចំណុចប្រកាសអាសន្នមែន ប៉ុន្តែយប់នេះទឹកជំនន់អាចនឹងប្រសើរឡើងវិញ ព្រោះតំបន់ផ្នែកខាងលើបានស្រកជាបណ្ដើរៗ ម្យ៉ាងទៀតបើពុំសូវមានធ្លាក់ភ្លៀងបន្តនៅតំបន់ព្រៃភ្នំ ឯស្រុកភ្នំក្រវាញ និងស្រុកវាលវែង ៕