ល្បែងសុីសងអាប៉ោងលេងនៅតាមផ្លូវសាធារណៈដោយអនាធិបតេយ្យ ភូមិទួលសង្កែ១ ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ: ទីតាំងល្បែងស៊ីសង អាប៉ោងនិងបៀរមួយកន្លែង នៅក្នុងភូមិទួលសង្កែទី ១ តាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បានបើកលេងយ៉ាងអនាធិបតេយ្យស្រែកឡូឡាតាមផ្លូវសាធារណៈម្ដុំផ្លូវរទេះភ្លើង លេងដោយរលូន យ៉ាងអនាធិបតេយ្យនេះ ផ្គើននិងសេចក្តីណែនាំរបស់សាលារាធានីភ្នំពេញ ដោយមានការប្រមូលផ្តុំ មនុស្សច្រើន មិនក្លាចនិងការឆ្លង រីករាលដាល ជំង្ងឺកូវីត១៩ ឡើយ សមត្ថកិច្ចខណ្ឌឫស្សីកែវមិនមានការចុះបង្ក្រាបឡើយ។

អ្នកយកព័ត៌មានយើងទៅដល់ទីតាំងខាងលើ ឃើញមានល្បែងស៊ីសងអាប៉ោងលេងពិតប្រាកដមែន ដូចដែលប្រជាពលរដ្ឋរាយការណ៍មកភ្ញាក់ងារសារព័ត៌មាន អញ្ចឹង។ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាលោក នង សាប៊ុង មេប៉ុស្តិ៍ទួលសង្កែទី១ ដឹងដែរឬធ្វើមិនដឹងបានជាមិនមានចំណាត់ការក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើនេះ។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានអោយដឹងថា ពួកគាត់មានការភ័យខ្លាច នូវការប្រមូលផ្តុំ របស់ក្រុមអ្នកញៀនល្បែង ទីតាំងល្បែងអាប៉ោងមួយនេះតាមបណ្ដោយផ្លូវ រទេះភ្លើង លេងធំៗ គ្រប់សមាសភាព គាត់បានសំណូមពរដល់មន្ត្រីសមត្ថកិច្ចខណ្ឌឬស្សីកែវជាពិសេសលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវនិងលោកអធិការ ហ៊ាង ថារ៉េត ជួយទប់ស្កាត់រាល់បទល្មើសដែលកើតឡើងនៅក្នុងភូមិសង្កាត់របស់ពួកគាត់ផង។ដើម្បីឱ្យសមទៅតាមគោលការណ៍របស់សាលារាជធានីភ្នំពេញស្ដីអំពីសុវត្ថិភាព ភូមិឃុំ មានសុវត្ថិភាពក្នុងមូលដ្ឋាន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *