លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ធ្វើពិធីសំណេះសំណាលនិងនាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន
ចែកជូនមន្ត្រីក្រោមឱវាទចំនួន១៤៨នាក់
ខេត្តកំពត៖ ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៤:៣០នាទីរសៀល នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគបាលខេត្តបានធ្វើពិធីសំណោះសំណាលជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខរួមមាន៖១/-ការិយាល័យអន្តរាគម៍ ២/-ការិយាល័យសុខាភិបាល៣/-ការិយាល័យអគ្គិភ័យ ៤/-ការិយាល័យចរាចរគោគ -ចរាចរទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត សរុបចំនួន ១៤៨នាក់។
ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុ រិទ្ធ ស្នងការនគរបាលខេត្តកំពត បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់កម្លាំងនគរបាល រួមមានលោកនាយ-នាយរងការិយាល័យចំនួន ១៧នាក់ទទួលបានថវិការចំនួន ១០ម៊ុឺនរៀលក្នុងម្នាក់ៗ ទឹកក្រូចទឹកផ្លែឈើចំនួន ០២កេស ចំណែកកម្លាំង១៣១នាក់ទៀតក្នុងម្នាក់ៗទទួលបានថវិការចំនួន ៥មុឺនរៀល និងទឹកក្រូច ទឹកផ្លែឈើចំនួន ០២កេសដូចៗគ្នា និងចំណាយអស់ថវិការសរុបចំនួន៨.២៥០.០០០៛ (ប្រាំបីលានពីសែនប្រាំម៊ុឺនរៀល) ក្នុងអង្គពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរងលោកនាយ-នាយរងការិយាល័យនិងលោកអធិការ-អធិការរងក្រុងកំពត ព្រមទាំងបានជូនពរដល់ថ្នាក់ដឹកនាំជា ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្តីសុខ សុភមង្គល និង ជោគជ័យរាល់ភារកិច្ច៕