ក្មេងប្រុសអាយុ១២ឆ្នាំ ម្នាក់ ត្រូវបានឃាតករសម្លាប់ ក្នុងបន្ទប់ផ្ទះជួលប្លន់យកទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការ រួចយកសពច្រកចូលក្នុងបាវ (មានវីឌីអូ)
ភ្នំពេញៈ ហេតុការណ៍នេះកើតឡើង កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣B ជាន់ទី២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ក្មេងប្រុសរងគ្រោះ ឈ្មោះ គឿន ដារ៉ា អាយុ១២ឆ្នាំ ស្នាក់នៅជាមួយម្តាយ នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។
ស្ត្រីជាម្តាយជនរងគ្រោះបាន ប្រាប់ថា រូបគាត់បានមកស្នាក់នៅកន្លែងកើតហេតុ អស់រយៈពេល២ឆ្នាំមកហើយ ហើយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។
នៅថ្ងៃកើតហេតុ ក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយ និងបងស្រីទៅធ្វើការនៅរោងចក្រកាត់ដេរអស់។ ម្តាយក្មេងរងគ្រោះបានបន្តទៀតថា មុនពេល កើតហេតុរូបគាត់កំពុងធ្វើការ ស្រាប់តែមានគេបានខលប្រាប់ថាកូនប្រុសរបស់គាត់ត្រូវឃាតករសម្លាប់ក្នុងបន្ទប់ ក៏ប្រញាប់ប្រញាល់ពីរនាក់ កូនស្រីច្បងសុំគេចេញមុនម៉ោង តែដោយរោងចក្រតំរូវឲ្យថែមដល់ម៉ោង៨យប់ទើបឲ្យចេញ។
ជុំវិញករណីនេះផងដែរ ម្តាយជនរងគ្រោះប្រាប់ថា បានបាត់លុយញាត់ក្មុងកូនជ្រូកប្រមាណជា២លានរៀល និងគ្រឿងអលង្ការផ្លាកទីនចំនួន២ជី រួមនិងទូរស័ព្ទដៃ ១ គ្រឿងផងដែរ។ ដោយស្ត្រីម្ដាយថាករណីនេះជាករណីសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកធ្វើការស្រាវជ្រាវដើម្បីវែកមុខឃាតករ។ ក្រោយពីមានការស្រាវជ្រាវរួច សមត្ថកិច្ចក៏មានការសង្ស័យក៏បានឃាត់ខ្លួនបុរសម្នាក់ ដែលជាម្ចាស់បន្ទប់យកទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងលោកគ្រូពេទ្យបានយកសំណាកជនរងគ្រោះដើម្បីពិនិត្យរកជំងឺកូវីដ១៩ ងាយស្រួលប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕