អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបហាងយីហោឬស្សីផ្អែមលួចបេីកទទួលភ្ញៀវឱ្យចូល​មកសេពគ្រឿងស្រវឹង​ ទាំងថ្ងៃនិងឃាត់មនុស្សប្រុសស្រីចំនួន១០៣នាក់

ភ្នំពេញ : អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចង្វាចុះបង្ក្រាបហាងឬស្សីផ្អែម លួចបេីកទទួលភ្ញៀវឱ្យចូល​មកសេពគ្រឿងស្រវឹង​ ទាំងថ្ងៃនិងឃាត់មនុស្សប្រុសស្រីចំនួន១០៣នាក់ ។រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការបើកលក់គ្រឿងស្រវឹងក្នុងវិធានរដ្ឋបាល ម្ចាស់ហាងនៅតែផ្គើន មនុស្សខ្លះនៅតែឌឺ ទីបំផុត គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន​មួយកន្លែង យីហោឬស្សីផ្អែមលួចបេីកទទួលភ្ញៀវឱ្យចូល​មកសេពគ្រឿងស្រវឹង​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន​មួយកន្លែង យីហោឬស្សីផ្អែម ដែលលួច បេីកទទួលភ្ញៀវឱ្យចូល​មកសេពគ្រឿងស្រវឹង​ គឺជាការអនុវត្តផ្ទុយទៅនឹងលិខិតលេខ២៤៩​ /២១​ សសរ​ ចុះថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ។ទីតាំងភោជនីយដ្ឋាន ឬស្សីផ្អែមនេះស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភំ្នពេញ​ ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីសរុបចំនួន១០៣ នាក់​ធ្វើការអប់រំណែនាំ និងធ្វើតេសដើម្បីយកសំណាក រកមេរោគកូវិដ-១៩ ហើយអ្នកមានវិជ្ជមាន យកទៅព្យាបាល និង ចាត់ការតាម​នីតិវិធីច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed