សមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរ៉ឺម៉កសន្តិភាព បាននាំគ្នាមកអន្តរាគមន៌រឿងទំនាស់ពាក្យសម្ដី អ្នកជិតខាង ក្នុងភូមិ 22 សង្កាត់ស្រះចក

ភ្នំពេញ : នៅយប់ថ្ងៃទី ២២ខែសីហាឆ្នាំ២០២១ នៅវេលាម៉ោង ៨:៣០នាទី មានទំនាស់គ្នារវាងអ្នកជិតខាងនិងអ្នកជិតខាង រឿងជំពាក់លុយរបស់ឈ្មោះរដ្ឋ និងឈ្មោះកាមដែលមានទីលំនៅជិតខាងជាប់របងផ្ទះគ្នា ដែលមានទីលំនៅក្នុងភូមិ 22 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ឈ្មោះរដ្ឋនិងឈ្មោះកាមបានប្រកែកគ្នាហើយក៏បានឈានទៅដល់ការវ៉ៃតប់គ្នា តែម្តង ដោយមានរបួសសងខាង ។តែឈ្មោះកាម ដែលមានឪពុកជាអ្នករត់ផាសស្អាប់ នៅក្នុងសមាគមន៏ សន្តិភាព បាននាំគ្នា មកព័ទ្ធផ្ទះ របស់ឈ្មោះរដ្ឋមួយយប់ទល់ភ្លឺ ដោយស្រែកឡូឡានិងមានបញ្ចាំងពិលមកលើកផ្ទះខាងលើរបស់ឈ្មោះរដ្ឋប្រៀបដូចខ្លួនជាសមត្ថកិច្ចឬអាជ្ញាធរដែនដីអញ្ចឹង។បើតាមប្រសាសន៍របស់លោក កាន់ វណ្ណៈ ដែលជាប្រធាននគរបាលប៉ុស្តិ៍ស្រះចក បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា : រឿងទំនាស់ខាងលើតំណាងប្រធានសមាគមអ្នករត់ម៉ូតូឌុបនិងផាសស្អាប់បានមកប្ដឹងនៅប៉ុស្តិ៍នគរបាល ហើយលោកបានបញ្ជាក់ទៅវិញថា យប់ហើយស្អែកឡើងទើបលោកធ្វើ លិខិតអញ្ជើញកោះហៅភាគីម្ខាងទៀតដើម្បីមកធ្វើការដោះស្រាយ ហើយលោកក៏មិនបានដឹងដែរថា ខាងសមាគមន៍សន្តិភាពបាននាំគ្នាមកពទ្ធ័ផ្ទះដែលភាគីមានទំនាស់ឡើយ ខាងសមាគមន៍ ធ្វើដូច្នេះគឺខុសនឹងច្បាប់តាមការបញ្ជាក់របស់លោកប្រធានប៉ុស្តិ៍។លោកបានបញ្ជាក់បន្ថែមទៀតថា លោកនឹងធ្វើលិខិតអញ្ជើញដើម្បីកោះហៅភាគីទាំងសងខាងមកដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ។អក្ខរា: ២៣

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *