អគ្គិភ័យដោយឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះស្តុកទុកគ្រឿងអគ្គិសនី បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន នៅក្នុងខណ្ឌបឹងកេងកង
ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ4E ផ្លូវលេខ៤០៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ Chen You Bing ភេទប្រុស អាយុ ៥១ឆ្នាំ ជាអាជីវករលក់គ្រឿងអគ្គិសនី មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះល្វែង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ខូចខាតសម្ភារៈគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកេីតហេតុខាងលេីប្រហែល 65% នឹងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន ២ល្វែង។ សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ កងកម្លាំងសមត្ថកិច្ចយេីងម្នាក់ បានរងរបួសធ្ងន់ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលឆាបឆេះផ្ទះស្តុបគ្រឿងអគ្គិសនី។ ដោយក្នុងនោះ ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើ ១៤៤ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេី ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕