ដោយសារភ័យករណីកូវីដ​ ក្មេងញៀនថ្នាំនៅមណ្ឌល់កែប្រែភ្នំបាក់​ខេត្ត​បន្ទាយមានជ័យ​ ៥០នាក់នាំគ្នារត់ចេញ​ តែតាមចាប់បានមកវិញជិតអស់ហេីយ​ !

RMN.ASia>August 19, 2021

បន្ទាយមានជ័យ​៖ មាន​ករណី​ក្មេង​ញៀន​គ្រឿងញៀន នៅ​មណ្ឌល​កែប្រែ​ភ្នំ​បាក់ ខេត្តបន្ទាយមានជ័យ បាន​រត់​ចេញពី​មណ្ឌល​ចំនួន ៥០​នាក់ នៅវេលា​ម៉ោង ៧:៣០​នាទី ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ប៉ុន្តែ កម្លាំង​សមត្ថកិច្ច បាន​តាម​ចាប់យក​មកវិញ​បាន​ចំនួន ៤៧​នាក់​ហើយ នៅ​ចំនួន ៣​នាក់ ទៀត​កំពុង​តាម​ចាប់​មក​យក​វិញ​។​តែបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ បានឱ្យដឹងថា ខេត្ត​ភាគ​ខាងលិច​ជាប់​ព្រំដែន​ថៃ​មួយ​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន ៦៨៩​នាក់​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​។ ក្នុង​ចំនួន​នេះ មាន​ក្មេង​បន្សាប​គ្រឿងញៀន​រាប់រយ​នាក់​ឯណោះ បាន​ឆ្លង​កូ​វីដ​-១៩ និង​បណ្តាលឱ្យ​កើតមាន​ជា​ចលាចល​នៅក្នុង​មណ្ឌល និង​រត់​ចេញពី​ម​ណ្ឌ​ចំនួន ៥០​នាក់ ហើយ​បាន​តាម​ចាប់យក​មកវិញ​បាន​ចំនួន ៤៩​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។ នៅ​មណ្ឌល​ជី​វីត​ថ្មី​ភ្នំ​បាក់ ក្រុង​សិរីសោភ័ណ មាន​ជន​បន្សាប​សារធាតុ​ញៀន​ចំនួន ៦៦៣​នាក់ ក្នុងនោះ​មាន​ចំនួន ៦០១​នាក់​ហើយ​បាន​រកឃើញ​ឆ្លង​កូ​វីដ​-១៩ (២៧​នាក់​ឆ្លង​ជំងឺ​បំ​ម្លែ​ង​ថ្មី Delta)​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោក ពារ ម៉ានិត ប្រធាន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។​​លោក ពារ ម៉ានិត បានឱ្យដឹងថា ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នេះ បានធ្វើឱ្យ​ក្មេងៗ​ក្នុង​មណ្ឌល​មានការ​ភ័យខ្លាច និង​តក់ស្លុត​យ៉ាងខ្លាំង រហូត​នាំគ្នា​សម្រុក​រត់ចេញ​ក្រៅ តែ​ត្រូវបាន​ចាប់ខ្លួន​ត្រឡប់​មកវិញហើយ​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងធ្វើការ​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅយក​សំណាក​បន្ទាន់​នៅ​ក្រុង​ប៉ោយប៉ែត​(Delta) និង​នៅក្នុង​មណ្ឌល​មួយចំនួន ក្នុងថ្ងៃនេះ​ផងដែរ​។​​លោក ពារ ម៉ានិតមិនបាននិយាយទេថាតើក្មេងក្នុងមណ្ឌលនេះទទួលបានការចាក់វ៉ាកសាំងការពារកូវីតហើយឬនៅនោះទេ?។​សូមបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ក្មេង​ញៀន​ថ្នាំ​នេះ ដឹកនាំ​ដោយផ្ទាល់​ពី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដែលមាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​ចំនួន ១៣​នាក់ កម្លាំង​ផ្នែក​សឹក​រង​ក្រុង​សិរីសោភ័ណ​ចំនួន ២​នាក់ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ក្រុង​ផងដែរ​។ ក្នុងករណីនេះ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការរត់​ចេញពី​មណ្ឌល​នៅឡើយ​ទេ​៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed