បាក់ស្រុតប្លង់សេអគារលំនៅដ្ឋាន១​ខ្នង​ពេលកំពុងចាក់បេតុង​ របួសស្ត្រីកម្មការីនីម្នាក់

ក្រុងប៉ោយប៉ែត៖​ សំណង់ប្លង់សេជាន់E0របស់អគារលំនៅដ្ឋានមួយខ្នងនៅជិតការ៉ាសសាំងស្រះសួគ៌ភូមិអូរជ្រៅ​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​បានបាក់ស្រុតធ្លាក់មកសង្កត់កម្មការីនីម្នាក់ដែលឈរនៅក្រោមការដ្ឋានបណ្ដាលឲ្យរងរបួស​ ហេីយក៏ត្រូវបានក្រុមអ្នករួមការងារជួយកាយយកចេញដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត​។
ហេតុការណ៍​នេះកេីតឡេីងនៅព្រឹកម៉ោង10,50នាទី​ថយទី07ខែសហាឆ្នាំ2021ក្នុងពេលកំពុងបង្ហូរបេតុងលាយស្រេចទៅលេីឆ្អឹងដែកដែលគេចងរែងរួចហេីយ។
មតិអ្នកនៅក្បែរកន្លែងហេតុនិយាយថា​ ការបាក់ស្រុតនេះបណ្ដាលមកពីមេជាងប្រេីដែកជន្ទល់ស្ទេីរពេកមិនសមាមាត្រទៅនឹងទម្ងន់បេតុងទេីបមិនអាចទ្រទម្ងន់សង្កត់របស់បេតុងបានបណ្ដាលឲ្យធ្លាក់បាក់ស្រុតចុះមកក្រោម​ នេះសំណាងហេីយដែលបាក់ភ្លាមៗ​ ប្រសិនបេីបេតុងស្ងួតក្រោយចាក់រួចនឹងអាចមានមនុស្សច្រេីននាក់ទួលគ្រោះថ្នាក់។ អក្ខរ៉ា​០២

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *