មេធាវីដែលបាត់ខ្លួននៅសមុទ្រឆ្នេរ អូរត្រេះ រកឃើញសាកសព ហើយ
RMN.ASIA. 4/8/2021
ព្រះសីហនុ : សពបុរសរងគ្រោះ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ម្សិលម៉ិញនេះ ត្រូវបានគេរកឃើញហើយ ដោយសពបានអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ជនរងគ្រោះមានឈ្មោះ ជូ ជាគុយ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជាមេធាវី ។
សូមរំលឹកថា បុរសម្នាក់ជាមេធាវីបានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្ត ភក្កិមួយក្រុម ហើយក៏ត្រូវ រលកបោកបក់យកទៅបាត់នៅរសៀលថ្ងៃទី៣ ខែសីហា នេះ ។
បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិ្តយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕