កម្លាំងចម្រុះគណៈបញ្ជាការឯកភាពចុះបិទទីតាំងKTVចំនួន០៣កន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ : នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាល​រងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌ ចុះបិទទីតាំង KTV ចំនួន ០៣ទីតាំង ដកហូតសម្ភារៈនិងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលរាជរដ្ឋាភិបាល។ ទីតាំងមានរាយនាមដូចខាងក្រោម៖
១- ភោជនីយដ្ឋាន ពិភពតារ៉ារះ
២- ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣- ភោជនីយដ្ឋានបុប្ផារាជធានី
ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ២០០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed