ជួយអបអរសាទរបងប្អូនពលកររួមលោហិតចំនួន២១៨នាក់ដែលថៃដឹកយកមកទម្លាក់ចោលនៅមាត់ច្រកបឹងត្រកួនមានក្រុមហ៊ុនសប្បុរសមួយស្ម័គ្រចិត្តជួយឧបត្តម្ភម្ហូបអាហារហេីយ
RMN.ASIA.4/8/2021
ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ៖ក្រុមហ៊ុនធូខេន អិលជេ ត្រេឌីន ឯ.ក(Toucan LJ Trading Co.,Ltd)នៅថ្ងៃទី4 ខែសីហាឆ្នាំ2021នេះបានសម្ដែងនូវកាយវិការដ៏គួរឲ្យស្ញប់ស្ញែងមួយគឺក្រុមហ៊ុនមួយនេះបានស្ម័គ្រចិត្តជួយឧបត្តម្ភម្ហូបអាហារប្រចាំថ្ងៃដល់បងប្អូនពលករខ្មែរទាំង២១៨នាក់ដែលថៃដឹកយកមកទម្លាក់ចោលនៅមាត់ច្រកបឹងត្រកួន ឈមនឹងស្រុកតាប់ព្យ៉ាខេត្តស្រះកែវ(ថៃ)ដោយគ្មានថ្ងៃកំណត់។
ក្រៅពីការជួយផ្ដល់ម្ហូបអាហាររបស់ប្រធានក្រុមហ៊ុនធូខេន បងប្អូនចំណាកស្រុកទាំងអស់នោះនៅបានទទួលការយកចិត្តទុកដាក់ជួយការពារសុវត្តិភាព និងជួយផ្គត់ផ្គង់សម្ភារៈ ប្រេីប្រាស់សម្រាប់សាងសង់ជម្រកស្នាក់នៅបណ្ដោះអាសន្ន គ្រឿងបរិក្ខាផ្សេងៗនិងថ្នាំពេទ្យ ពីខាងអង្គភាពនគរបាលការពារព្រំដែនគោកវរ៨០៧សហការជាមួយអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ អង្គភាពទំនាក់ទំនងព្រំដែនកម្ពុជាថៃ យោធាកងពលតូចថ្មេីរជេីងលេខ៥១ទៀតផង។
ចំពោះការជួយផ្គត់ផ្គង់ម្ហូបអាហាររបស់ក្រុមហ៊ុនធូខេន អិលជេត្រេឌីនចំពោះបងប្អូនពលករចំណាកស្រុកនេះ គឺជួយដល់ទីបញ្ចប់គ្មានកាលកំណត់ឡេីយគឺថាបេីបងប្អូននៅមិនទាន់បានចាកចេញពីតំបន់សនេះទេខាងក្រុមហ៊ុននៅតែជួយផ្គត់ផ្គង់ជាប់ជាប្រចាំ។
សូមជម្រាបថាពលករខ្មែរដែលថៃដឹកយកមកទម្លាក់ទុកនៅមាត់ច្រកបឹងត្រកួនគិតមកទល់ថ្ងៃទី4ខែសីហាឆ្នាំ2021នេះមានចំនួនសរុប២១៨នាក់ ក្នុងនោះនៅតំបន់សប៉ែកខាងទឹកដីកម្ពុជាមានចំនួន៧១នាក់ នៅខាងដីថៃ១៤៧នាក់។ អក្ខរ៉ា០២