រទេះដេកត្រៀបត្រា បាត់ម្ចាស់ទៅណា? ប៉ោយប៉ែត៖ចាប់ពីថ្ងៃទីបិទច្រកព្រំដែនកម្ពុជាថៃដោយសារវិបត្តិកូវីត19(បិទថ្ងៃទី03/03/20)មករទះដឹកទំនិញជជុះដែលអ្នកស្រុកនេះនិយមហៅថាឆាលី បានសម្រាកយ៉ាងស្ងៀមស្ងាត់គ្មានសកម្មភាពអ្វីទាំងអស់។ បាត់អាជីពអស់មុខរបរមិនដឹងជាម្ចាស់វាកំពុងជួបប្រទះជីវភាពបែបណាទេ? ។ សម្រាប់ម្ចាស់រទេះទាំងអស់នេះ បេីរទេះវិលកង់មានសកម្មភាពនោះពួកគាត់នឹងមានអង្ករក្នុងធុងមានលុយចិញ្ចឹមគ្រួសារ តែបេីរទេះដេកស្ងៀម ពិតជាក្រៀមក្រពះហេីយ។សង្ឃឹមថាវិធានការណ៌៣ការពារ ៣កុំ និងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយស័្មគ្រចិត្តដែលប្រមុខរាជរដ្ឋាភិបាលលោកខិតខំរាល់ថ្ងៃនេះ នឹងអាចធ្វេីឲ្យរោគរាតត្បាតចង្រៃរលាយបាត់អស់ពីសហគមន៌ ហេីយអាចធ្វេីឲ្យច្រកទ្វារអន្តរជាតិនានាបេីកដំណេីរការវិលមករកប្រក្រតីភាពដូចដេីមវិញ រទេះទាំងអស់នេះក៏នឹងមានសកម្មភាពដូចមុន ជីវភាពម្ចាស់វាក៏បានធូរធារជួយស្ដារសេដ្ឋកិច្ចគ្រួសារក៏ដូចសេដ្ឋកិច្ចជាតិឲ្យរីកចម្រេីនឈានឡេីងជាមិនខាន។៣ការពារ ៣កុំ ជាបាលីមន្តអាគមដ៏សាកសិទ្ធអាចជួយចៀសផុតពីកូវីត19បាន តែកុំភ្លេចអនុវត្តតាមផង បេីត្រឹមតែសូត្រហេីយមិនអនុវត្តតាមក៏គ្មានប្រសិទ្ធិភាពដែរ ។ (អក្ខរា០២) Share this:TwitterFacebookLike this:Like Loading... Post navigation អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លានទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វាំងននខ្មៅស្ដីពីរឿងនាំជ្រូកចូលផ្ដាច់មុខត្រូវបានវែកមុខឲ្យដឹងការពិតហើយ