ល្បែងស៊ីសង អាប៉ោង លេងតាមដងផ្លូវសាធារណៈក្នុងភូមិទួលសង្កែទី១ សង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឬស្សីកែវ គ្មានសមត្ថកិច្ចចុះបង្រ្កាបឡើយ ភ្នំពេញ: នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ2021 ភ្នាក់ងារសារព័ត៌មានRaksmey News បានចុះទៅយកព័ត៌មានតាមសេចក្តីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលសង្កែទី ១ តាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។នៅទីតាំងខាងលើមានល្បែងអាប៉ោងស៊ីសងលេងតាមផ្លូវសាធារណៈម្ដុំផ្លូវរទេះភ្លើង លេងដោយរលូន យ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ចខណ្ឌឫស្សីកែវចុះបង្ក្រាបឡើយ។នៅពេលអ្នកយកព័ត៌មានយើងទៅដល់ទីតាំងខាងលើ ឃើញមានល្បែងស៊ីសងអាប៉ោងលេងពិតប្រាកដមែន ដូចដែលប្រជាពលរដ្ឋរាយការណ៍មកភ្ញាក់ងារសារព័ត៌មាន អញ្ចឹង។ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានប្រាប់អ្នកសារព័ត៌មានថា: ទីតាំងល្បែងអាប៉ោងមួយនេះតាមបណ្ដោយផ្លូវ រទេះភ្លើង លេងធំៗ គ្រប់សមាសភាព គាត់បានសំណូមពរដល់មន្ត្រីសមត្ថកិច្ចខណ្ឌឬស្សីកែវជាពិសេសលោកអធិការ ហ៊ាង ថារ៉េត ជួយទប់ស្កាត់រាល់បទល្មើសដែលកើតឡើងនៅក្នុងភូមិឃុំរបស់ពួកគាត់។ដើម្បីឱ្យសមទៅតាមតាមគោលការណ៍របស់សាលារាជធានីភ្នំពេញស្ដីអំពីសុវត្ថិភាព ភូមិឃុំ មានសុវត្ថិភាពក្នុងមូលដ្ឋាន៕ដោយ: អក្ខរា០៧ Share this:TwitterFacebookLike this:Like Loading... Post navigation ករណីគ្រោះថ្នាក់ដោយសារអគ្គីភ័យ ឆេះរោងដាក់សម្ភារៈពិធីអាពាហ៍ពិពាហ៍ ត្រង់ចំណុចសង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឬស្សីកែវ តើការថតរូបជនល្មើសបង្ហោះតាមបណ្ដាញសង្គមជាការប៉ះពាល់សិទ្ធិបុគ្គលដែលឬទេ? ជនល្មើសអាចប្ដឹងអំពីការបង្ហោះរូបគេបានដែលឬទេ? ខ្ញុំឃើញសារពត៌មានមួយចំនួន ខ្វះក្រមសីលធម៌ និង វិជ្ជាជីវៈសារពត៌មានបង្ហោះជនល្មើសតាមបណ្ដាញសង្គមដោយមិនដឹងពីវិជ្ជាជីវៈខ្លួន ។ មាត្រា ៣៨ រដ្ឋធម្មនុញ្ញ«វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួន តាមផ្លូវតុលាការ» ៕