លោកឧត្តមសេនីយ៍ឯកស ថេតទោះបីស្ថិតនៅក្នុងកាលៈទេសៈការរីរាលដាលជំងឺកូវីដ ១៩ តែការផាកពិន័យនៅតែបន្តរធ្វើដដែល រាជធានីភ្នំពេញ: ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតបានបញ្ជាក់ថាការផាកពិន័យនៅលើដងផ្លូវ នៅតាមវិថីមួយចំនួននៅរាជធានីភ្នំពេញនៅតែបន្តអនុវត្តន៍ ដដែលដោយឯកឧត្តមបានបញ្ជាក់ថាការផាកពិន័យនេះក្នុងន័យមួយឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាឯកឧត្តមបានបញ្ជាក់បន្តឱ្យដឹងទៀតថាទាក់ទិនទៅនឹងការផាកពិន័យនេះដែរលោកបានណែ នាំឱ្យមន្ត្រីអនុវត្តច្បាប់រក្សាគម្លាតនិងមានឯកសណ្ឋានឲ្យបានត្រឹមត្រូវពាក់ម៉ាស ដើម្បីការពារកូវីត១៩ នឹងនៅឲ្យឆ្ងាយ ពីប្រជាពលរដ្ឋដែលរងការផាកពិន័យផងដែរ។យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៥៣គោលដៅមាន យានយន្តចូលគោលដៅចំនួន ៨.៧៩៦គ្រឿងម៉ូតូ ៥.៥៦៦ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៥៤គ្រឿងមានម៉ូតូចំនួន ៦២១ គ្រឿងត្រូវបានពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក. នៅទូរទាំងប្រទេស។ដោយឡែកក្នុងរយៈពេល ៣០ ថ្ងៃ(ថ្ងៃទី៣០ដល់៣១ខែមិថុនា២០២១)ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១៩១.៧៩៦ គ្រឿងម៉ូតូ.ចំនួន ១៥៨៩៣គ្រឿង ត្រូវបានថាដាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩.អ ន ក្រ បកនៅទូរទាំងប្រទេស។ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាពាក់មួកសុវត្ថិភាពម៉ាសកាពារជំងឺកូវីដ ១៩ ហើយពាក់ខ្សែក្រវាត់ការពារក្នុងរថយន្ត និងឯកសារពាក់ព័ន្ធនានាឲ្យបានត្រឹមត្រូវ មុនចេញដំណើរដើម្បីចៀសវាងនូវការផាកពិន័យទាំងអស់នេះ ៕ Share this:TwitterFacebookLike this:Like Loading... Post navigation ដើម្បីចូលរួមចំណែកកសាងវិស័យព្រះពុទ្ធសាសនាអោយមានការរីកចម្រើន ក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកចន្ទ្រា ខេត្តស្វាយរៀង ព្រមទាំងសមាជិកក្រុមការងារចុះមូលដ្ឋានជាច្រើនរូបទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល អភិបានៃគណៈអភិបាលខេត្តកំពង់ឆ្នាំ