ភ្នំពេញ : នៅព្រឹកថ្ងៃទី ០៤ រហូតមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ មានកម្មករកម្មការិនីរោងចក្រប្រហែលជិត២០០នាក់ បាននាំគ្នាមកឈរមុខរោងចក្ររបស់ពួកគាត់ធ្វើការស្ថិតនៅភូមិកំបូលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ។ដើម្បីធ្វើការតវ៉ា ដោយថៅកែរោងចក្របញ្ឈប់ពួកគាត់ពីការងារ និង ដោយសំអាងហេតុផលផ្លាស់ប្ដូរថៅកែថ្មីហើយមិនបើកប្រាក់ខែបណ្ដាច់ឆ្នាំជូនពួកគាត់តាមច្បាប់ការងារ ។
បើតាមការអះអាងពីកម្មករកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ ហួយសុិនទូ (ខេមបូឌា)ហេ្វសិន ឯ.ក HUI XIN TU (CAMBODIA)FASHION CO .,LTD. បានប្រាប់អ្នកយកព័ត៌មាន Raksmey News ឲ្យដឹងថា ពួកគាត់បានធ្វើការនៅរោងចក្រនេះ ម្នាក់ៗមានរយៈពេល ២ ទៅ ៣ឆ្នាំមកហើយ។ដោយថៅកែរោងចក្របានបញ្ឈប់ពួកគាត់ដោយយកលេសថាដូរថៅកែថ្មី(អ្នកគ្រប់គ្រងថ្មី)ដោយបានបញ្ឈប់ពួកគាត់ពីការងារ។ទើបពួកគាត់បានប្រមូលគ្នាមកឈរនៅមុខរោងចក្រដើម្បីធ្វើការឲ្យថៅកែរោងចក្រនិងអ្នកគ្រប់គ្រងជួយបើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់ទៅតាមច្បាប់ការងារ។
ក្នុងករណីខាងលើនេះដែរ យើងឃើញថាអាជ្ញាធរសង្កាត់ខណ្ឌបានចុះមកសម្របសម្រួលជូនកម្មករកម្មការិនីជាមួយអ្នកគ្រប់គ្រងរោងចក្រ ប៉ុន្តែមិនមានលទ្ធផលអ្វីនោះទេ។ដោយកម្មករកម្មការិនីបានសំណូមពរឲ្យថៅកែរោងចក្រមុននឹងបញ្ឈប់ពួកគាត់។សូមគោរពទៅតាមច្បាប់ការងារ។
តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីសំណូមពរដល់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលនិងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងការងារ ជួយពិនិត្យមើលរោងចក្រខាងលើនេះផងថាតើមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ?និងជួយធ្វើអន្តរាគមន៍ដើម្បីឲ្យថៅកែរោងចក្រគោរពទៅតាមច្បាប់របស់ក្រសួងការងារ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ពុំអាចសុំការបំភ្លឺពី ខាងថៅកែរោងចក្រ កាត់ដេរសំលៀកបំពាក់ ហួយ សុិន ទូ (ខេមបូឌា) ហ្វេសិន ឯ.ក HUI XIN TU (CAMBODIA)FASHION CO.,LTD,បាននោះទេ ហើយអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222






