រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ សុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា បានដឹកនាំ នាយនគរបាលជាតិជាន់ខ្ពស់ នៃអង្គភាពតម្រួតបទបញ្ជា ចូលរួមហាត់សម ដើម្បីត្រៀមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅមុខព្រះបរមរាជវាំង និងនៅវិមានឯករាជ្យ ។ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ទន្ទឹមគ្នានោះ លោក ឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជាក៏បានផ្សព្វផ្សាយ និងដាក់ចេញនូវផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ច្បាមក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការពារថ្នាក់ដឹកនាំ ។ សំដៅធានាបានទាំងស្រុងនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ ដែលបានអញ្ជើញចុះបេសកកម្ម និងចូលរួមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222


