ខេត្តកណ្ដាល ៖ នៅសៀល ព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងការចុះពិនិត្យការងារត្រៀមរៀបចំរបស់គណ:កម្មការៀបចំពិធីបុណ្យអ៊ុំទូក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

“ក្នុងព្រះរាជពិធីអ៊ុំទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាល ក៏រៀបចំឱ្យមានការប្រគំតន្ត្រី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ”។

សូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ និងអបអរសាទរក្នុងព្រះរាជពិធីអ៊ុំទូកនេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីនៃការប្រកួតប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបរិយាកាសរីករាយក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed